ជាតិ
រថយន្ត
ចាប់ពីដើមឆ្នាំ២០២១ ក្រសួងយកពន្ធ៥ភាគរយបន្ថែម លើការនាំចូលរថយន្ត
28, Dec 2020 , 7:19 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ សម្រេចយកពន្ធបន្ថែម៥ភាគរយ លើតម្លៃពន្ធគយនាំចូល ចំពោះរថយន្តជាប់សិទ្ធិផ្ដាច់មុខសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ នេះបើតាមលិខិតចុះថ្ងៃទី១០ធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច។



ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលជាប់សិទ្ធិនាំចូលផ្ដាច់មុខនិងចែកចាយ ក្រសួងសម្រេចបូកបន្ថែម៥ភាគរយលើតម្លៃគិតពន្ធគយ។ 
 
លើសពីនេះ បុគ្គលនាំចូលមិនអាចលក់ឬផ្ទេរកម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេងបានឡើយ មុខពេលចុះបញ្ជីស្លាកលេខរថយន្តកម្មផ្ទាល់ខ្លួន។ ករណីបុគ្គលណាមួយ មិនអនុវត្តតាមលក្ខខណ្ឌខាងលើនេះ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់។ នីតិវិធីនេះ នឹងចូលជាធរមានដើម្បីអនុវត្តនៅថ្ងៃទី១ មករា ឆ្នាំ២០២១៕ 
 
 

Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com