COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Everton និង Man City ត្រូវ​ផ្អាក​ភ្លាមៗ​ក្រោយ​កីឡាករ​៣​រូប​ឆ្លង COVID-19
29, Dec 2020 , 11:35 am        
រូបភាព
​ការប្រកួត​ពានរង្វាន់ Premier League រវាង Everton និង Manchester City នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ​ត្រូវបាន​ផ្អាក ដោយសារ​តែមាន​សមាជិក​ក្រុម​ឆ្លង COVID-19 ច្រើន​នាក់​។​



​ការពន្យារ​ពេលនេះ កើតឡើង​រយៈពេល​៤​ម៉ោង​មុន​ការប្រកួត​ចាប់ផ្តើម បន្ទាប់ពី​រកឃើញថា​កូនក្រុម​របស់លោក Pep Guardiola ចំនួន​៣​រូប​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​នេះ​។​
 
​ក្លិប Man City បាន​បញ្ជាក់ថា ខ្សែការពារ Kyle Walker និង​ខ្សែប្រយុទ្ធ Gabriel Jesus រួមទាំង​បុគ្គលិក​ពីររូប​ទៀត​បាន​ឆ្លង COVID-19 ក្រោយ​ការធ្វើ​តេស្ត​រក​មេរោគ​បន្ទាប់ពី​ថ្ងៃបុណ្យ​ណូអែល​។ ក្រោយ​ដំណឹង​នេះ ក្របខណ្ឌ Premier League បាន​ជួប​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម​ទាំងពីរ​ហើយក៏​ព្រមព្រៀងគ្នា​ពន្យារពេល​ការប្រកួត​នេះ​តែម្តង​។​
 
​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​មេឃ​ខៀវ ក៏ត្រូវ​ប្រកាស​បិទទ្វារ​ផងដែរ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ដើម្បី​បង្ការ​ការឆ្លង​រាតត្បាត​លើ​សមាជិក​ក្រុម​ផ្សេងទៀត​។​
 
​ជាមួយគ្នានេះដែរ ខ្សែការពារ Gabriel របស់​ក្រុម Arsenal ក៏​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 ផង​ដេរ​។ ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ អវត្តមាន​ពេល​កាំភ្លើង​ធំ​ឈ្នះ Chelsea ៣-១ ហើយនឹង​ត្រូវ​អាក់ខាន​ពីរ​ប្រកួត​ទៀត​នៅពេល​ប៉ះ Brighton និង West Brom ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​នេះ​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com