ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ សម្រេច​បើកប​វេស​នា​ការ​ឆ្នាំ​សិក្សា​ថ្មី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១
29, Dec 2020 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​បញ្ចប់​ព្រឹត្តិការណ៍​២៨​វិច្ឆិកា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​បើកប​វេស​នា​ការ​ឆ្នាំ​សិក្សា​២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ទាំងអស់​គឺ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​(SOP)​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​គឺ​ត្រូវ​ណែនាំ​ឲ្យ​បុគ្គលិក គ្រូ និង​សិស្ស​ត្រូវ​ពាក់​ម៉ាស់​ការពារ​ជាប្រចាំ​នៅក្នុង​គ្រប់​បរិវេណ​គ្រឹះស្ថានសិក្សា​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ក្រសួង​អប់រំ នឹង​បន្ត​អនុវត្ត​ការរៀន និង​បង្រៀន​តាម​វិធីសាស្ត្រ​ចម្រុះ គឺ​រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​តាម​អន​ឡាញ​ខ្លះ អមដោយ​ក្រដាស​កិច្ចការ​ជំនួយ និង​សៀវភៅ​សិក្សា​គោល​តាម​តម្រូវ​ការសិក្សា​ជាក់ស្តែង​៕ 
 
 
 
 
 

Tag:
 អប់រំ​
 ​ប​វេ​សនា​ការ
© រក្សាសិទ្ធិដោយ thmeythmey.com