«​ជប់លៀង​» តាម​ខ្មែរ «​បង់​កេ​»​តាម​បារាំង និង «​ផាត​ធី​» តាម​អង់គ្លេស
ពីនេះ ពីនោះ
«​ជប់លៀង​» តាម​ខ្មែរ «​បង់​កេ​»​តាម​បារាំង និង «​ផាត​ធី​» តាម​អង់គ្លេស
09, Jun 2021 , 7:29 am        
រូបភាព
​ការចូលរួម​ពិធី​អ្វីមួយ​ដោយមាន​ការជួបជុំ​បរិភោគ​អាហារ​រួមគ្នា​ជាមួយ​មិត្តភក្តិ សាច់ញាតិ និង​ក្រុមការងារ​ជាដើម​នោះ ខ្មែរ​យើង​តែង​និយម​ហៅថា​«​ជប់លៀង​»​។ សម្រាប់​ចាស់ៗ​ដែល​ចេះ​ភាសា​បារាំង​តែង​ហៅថា​«​បង់​កេ​» Banquet​។ សម្រាប់​អ្នកចេះ​ភាសា​អង់គ្លេស​តែង​ហៅថា​«​ផាត​ធី​» Party​។ 

 
​ថ្វី​ដ្បិត​ពលរដ្ឋ​ខ្មែរ ហៅ​ពាក្យ​ទាំងបី​នេះ​ខុសៗ​គ្នា ប៉ុន្តែ​ពាក្យ​ទាំងបី​នេះ​គឺ​សុទ្ធតែ​មានន័យ​ដូចគ្នា​។ 
 
​ខ្មែរ​ហៅថា​«​ជប់លៀង​» ដែលមាន​ពាក្យ​កិរិយាសព្ទ​២​ហៅចូល​គ្នា​។ «​ជប់​» មានន័យថា ជញ្ជក់ ស្រូប បឺត​ដោយ​ផ្អឹប​បបូរមាត់​ទាំងពីរ​ខ្ទប់​គ្នា​។ «​លៀង​» មានន័យថា ចិញ្ចឹម និង​មានន័យថា រៀប ឬ​ចំណាយ​ប្រាក់​ចាត់ចែង​ភោជនាហារ​ឲ្យ​ភ្ញៀវ​បរិភោគ​។ លៀងលោម រៀប​ពិធី​បូជា​លោម​អង្វរ​អារក្ស​។ លៀងអារក្ស រៀប​ពិធី​មាន​បាយ​ចំណី​ព្រមទាំង​ឲ្យ​លេងភ្លេង​ផង​បូជា​អារក្ស​។ 
 
​ចាស់ៗ​ពី​ដើម​ដែល​ចេះ​ភាសា​បារាំង និយម​ហៅ​ពាក្យ​ជប់លៀង​ជា​ភាសា​បារាំង​ថា​«​បង់​កេ​»Banquet​។ សម្រាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន​តែង​ហៅ​ជា​ភាសា​អង់គ្លេស​ថា​«​ផាត​ធី​» Party​។​
 
​ពាក្យ​ជាច្រើន​ទៀត​ដែល​ខ្មែរ​និយម​ហៅ​បែប​ខ្មែរ​ផង បែប​បារាំង​ផង និង​បែប​អង់គ្លេស​ផង​។ ពាក្យ​ទាំងនោះ​មានដូចជា សណ្ឋាគារ​(​ជា​ពាក្យ​ខ្មែរ​) Hotel (​ជា​ពាក្យ​អង់គ្លេស​) និង​អូ​តែ​ល​(​ហៅ​បែប​ភាសា​បារាំង​), ពាក្យ ម៉ូតូ​(​ជា​ពាក្យ​កម្ចី​ពី​បារាំង​) ទោចក្រយានយន្ត​(​ជា​ពាក្យ​ខ្មែរ​), ម៉ូតូ​រ៉ឺម៉ក​(​ជា​ពាក្យ​កម្ចី​ពី​បារាំង​) កង់​បី​(​ជា​ពាក្យ​ខ្មែរ​)​ជាដើម​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com