ជាតិ
សង្គមជាតិ
លោក កឹម សុខា៖«ឆ្នាំថ្មី សូមកុំធ្វើឲ្យអ្នកដទៃឈឺចាប់ ដោយសារមហិច្ឆតារបស់ខ្លួន»
31, Dec 2020 , 10:45 am        
រូបភាព
រូបីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
រូបីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
«ឆ្នាំថ្មី២០២១ សូមកុំធ្វើឲ្យអ្នកដទៃឈឺចាប់ ដោយសារមហិច្ឆតារបស់ខ្លួន»។ នេះជាសាររបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនសំដៅចំទៅបុគ្គលណាឬក្រុមណាមួយឡើយ តែលោក ទំនងជាចង់សំដៅលើអ្នកនយោបាយទូទៅឬគ្រប់និន្នាការនយោបាយ។



ផ្ទុយពីការមិនធ្វើឲ្យអ្នកដទៃឈឺចាប់ លោក កឹម សុខា ចង់ឲ្យគ្រប់គ្នាចែករំលែកសេចក្តីស្រឡាញ់រាប់អាន ដើម្បីសេចក្តីសុខទាំងអស់គ្នា។ ជាមួយគ្នានេះ លោក រំពឹងថា ឆ្នាំ២០២១ ជាឆ្នាំថ្មី នឹងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និង សាមគ្គីជាតិ។

មេដឹកនាំក្រុមជំទាស់រូបនេះ បានបួងសួងឲ្យគ្រោះភ័យ ជំងឺរាតត្បាត អំពើអកុសល ដែលកើតឡើងក្នុងឆ្នាំ២០២០ ផុតរលត់ពីភពផែនដី ជាពិសេសមាតុភូមិកម្ពុជា៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com