ជាតិ
សង្គមជាតិ
សិស្ស​ជាប់​បាក់​ឌុប ដែល​បាន​អាហារូបករណ៍​ពី​ក្រសួង​អប់រំ ត្រូវ​ប្រញាប់​ដាក់ពាក្យ​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​
31, Dec 2020 , 11:29 pm        
រូបភាព
រូបសិស្សានុសិស្សទី​១២នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលបានជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​​ឆ្នាំ​២០២០ដោយស្វ័យប្រវត្តិ
រូបសិស្សានុសិស្សទី​១២នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលបានជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​​ឆ្នាំ​២០២០ដោយស្វ័យប្រវត្តិ
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ទៅ​សិស្ស​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដោយ​ស្វ័យប្រវត្តិ ដែល​បាន​អាហារូបករណ៍​ពី​ក្រសួង​នោះ ត្រូវ​រួសរាន់​ចុះឈ្មោះ និង​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។

 
​ក្រសួង​អប់រំ បានជ្រើសរើស​សិស្ស​ដែលជា​ប់​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ ៩,១៣០​នាក់ ឲ្យ​ចូលរៀន​នៅ​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដោយ​ឥតគិតថ្លៃ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។ ក្នុងនោះ​ក្រសួង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ទូទៅ​៥,៤៩០​នាក់ (​សិស្ស​នារី​ចំនួន​១៣២៤​នាក់​) ,​សិស្ស​ក្រីក្រ ១,៧៣៨​នាក់ និង​សិស្ស​នៅតាម​តំបន់​ដាច់ស្រយាល​៥៧៨​នាក់ សម្រាប់​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ និង​ឯកជន​ចំនួន​៣៩​។ 
 
​សិស្ស​ដែល​អាច​ជាប់​អាហារូបករណ៍​បាន គឺ​ក្រសួង​អប់រំ​បាន​បែង​ចែង​លក្ខខណ្ឌ​ពីរ​គឺ លក្ខខណ្ឌ​ទី​១ ក្រសួង​ជ្រើសរើស​បេក្ខជន​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ដោយ​ផ្នែក​លើ​និទ្ទេស​រួម​នៃ​លទ្ធផល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០២០ និង​លក្ខខណ្ឌ​ទី​២ គឺ​ជ្រើសរើស​បេក្ខជន​តាមរយៈ​ប្រឡង​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​បេក្ខជន​បានជ្រើសរើស​មុខជំនាញ​តាមរយៈ​ការប្រឡង​។ 
 
​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ចំពោះ​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​ទូទាំងប្រទេស​ផ្នែក គណិតវិទ្យា រូបវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ ដែល​បាន​ជាប់​បាក់​ឌុប​ឆ្នាំ​២០២០​នេះ មាន​សិទ្ធិ​ទទួលបាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​ចំនួន​១​មុខជំនាញ​។ សម្រាប់​សិស្ស​ក្រីក្រ ក៏​ទទួលបាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​ដែរ​។ ចំណែក​សិស្ស​មាន​ពិការភាព ក៏មាន​សិទ្ធិ​ទទួលបាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​ចំនួន​១​មុខ​ដោយ​មិន​តម្រូវ​ឲ្យ​ប្រឡង​ឡើយ​។ 
 
​ក្រសួង​អប់រំ​ណែនាំ​ឲ្យ​សិស្ស​ទាំងនោះ ប្រញាប់​ទៅ​ចុះឈ្មោះ និង​ដាក់ពាក្យ​នៅតាម​ជំនាញ​ក្នុង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។ ក្នុងករណី​ពួកគេ​មិនបាន​ទៅ​ចុះឈ្មោះ និង​ដាក់ពាក្យ​ឲ្យ​ទាន់ពេលវេលា​ទេ នោះ​នឹង​បាត់បង់​ឱកាស​ទទួលបាន​អាហារូបករណ៍​ជាក់​ជាពុំខាន​។​
 
​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សិស្ស​ក្រីក្រ​ចំនួន​១២៥​នាក់ ដែល​ទទួលបាន​អាហារូបករណ៍ ឬ​បង់ថ្លៃ ត្រូវ​ស្នាក់នៅ​បណ្តោះអាសន្ន​ដោយ​ឥតគិតថ្លៃ នៅ​ម​ជ្ឃ​មណ្ឌល​អន្តេវាសិក​និស្សិត​នារី រួសរាន់​ទៅយក​ពាក្យស្នើសុំ​ស្នាក់នៅ ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​ដែរ​៕ 
 

Tag:
 សិស្ស​
 ​អប់រំ​
 ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា
© រក្សាសិទ្ធិដោយ thmeythmey.com