ជាតិ
ទូត​វៀតណាម​៖«​សូម​ឲ្យ​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា​-​វៀតណាម កាន់តែ​អភិវឌ្ឍ​ខ្លាំងក្លា​»
31, Dec 2020 , 5:59 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Vu Quang Minh អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលដើមឆ្នាំ២០១៨ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Vu Quang Minh អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលដើមឆ្នាំ២០១៨ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
​ឆ្នាំ​ចាស់​ជិត​កន្លងផុតទៅ ឆ្នាំ​ថ្មី​ជិត​ចូល​មកដល់ លោក វូ ក្វាង​មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា បាន​រំលេច​សារ​ខ្លី​មួយ​ជុំវិញ​ទំនាក់ទំនង​រវាង​ប្រទេស​របស់លោក​និង​កម្ពុជា​។ សារ​របស់លោក ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។

 
​ស្ថានទូត​វៀតណាម បាន​បង្ហោះ​សារ​របស់លោក វូ ក្វាង​មិញ ដូច្នេះ​ថា​៖«​សូម​ឲ្យ​ចំណង​ទំនាក់ទំនង​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​វៀតណាម កាន់តែ​អភិវឌ្ឍ​ខ្លាំងក្លា និង​សូម​ឲ្យ​ប្រទេស​ទាំងពីរ បន្ត​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺ​រាលដាល [​កូ​វីដ​-១៩] ដើម្បី​នាំមក​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពប្រក្រតី​ឡើងវិញ​ឲ្យ​បាន​ឆាប់ៗ​»​។ 
 
​តាមរយៈ​សារ​នោះ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​ជូនពរ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប សម្រាប់​ឆ្នាំ​ថ្មី​២០២១ ឲ្យ​ទទួលបាន​សិរី​សួស្តី វិបុលភាព និង ការរីកចម្រើន​ជា​និរន្តរ៍​៕ 
 
 
 

Tag:
 ​កម្ពុជា​-​វៀតណាម​
  Vu Quang Minh
© រក្សាសិទ្ធិដោយ thmeythmey.com