COVID-19
ជាតិ
សង្គមជាតិ
ពលករខ្មែរមកពីថៃ ៤នាក់ហើយ ដែលវិជ្ជមានកូវីដ-១៩ មន្ត្រីសុខាភិបាលខេត្តបាត់ដំបងកំពុងយកសំណាកប្រជាជនដែលជាពលករត្រឡប់មកពីប្រទេសថៃ។ រូបភាព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ ពលករខ្មែរ មកពីប្រទេសថៃចំនួន៤នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ (COVID-19)។ ក្នុងនោះ មាន២ករណី ទើបរកឃើញ នាយប់ថ្ងៃទី៣១ធ្នូ ។ នេះបើតាមការបញ្ជាក់របស់លោក កែវ ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។
ពលករខ្មែរទី៤ ដែលបានឆ្លងកូវីដ-១៩ នោះ ជាស្រ្តីវ័យ២៥ឆ្នាំ មានអាសយនៅខេត្តបាត់ដំបង ដោយទើបមកពីប្រទេសថៃកាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បើតាមលោក កែវ ប៊ុនរ៉េត មានពលករជាង១,០០០នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជា ឡើងដល់៣៦៨នាក់ ក្នុងនោះ៣៦១នាក់ បានព្យាបាលសះស្បើយ។ អ្នកជំងឺ២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង១ម្នាក់ជាករណីនាំចូល សម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺហង់សិន និងរបេង។
រីឯ៤ ករណីចុងក្រោយដែលជាពលករមកពីថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
© រក្សាសិទ្ធិដោយ thmeythmey.com