COVID-19
អន្តរជាតិ
កូវីដ-១៩៖ ថៃមានករណីថ្មី២៧៩នាក់ និងស្លាប់២នាក់បន្ថែមទៀត
01, Jan 2021 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
ថៃ នាករណីវិជ្ជមានកូវីដ-១៩ ចំនួន២៧៩ករណី នារយៈពេល២៤ចុងក្រោយ ហើយមានអ្នកស្លាប់២នាក់បន្ថែមទៀត។ នេះបើតាមការអះអាងរបស់លោក Taweesin Visanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាល។

 
ក្នុងចំណោមករណីថ្មី ទាំង២៧៩ មាន១៦ករណីជាពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ា។ រីឯករណីស្លាប់ពីរនាក់នោះ មានបុរសថៃអាយុ៤៤ឆ្នាំ ដែលជាអ្នកជំងឺឆ្លងពីក្លិបរាត្រីមួយកន្លែងនៅបាងកក និងបុរសថៃអាយុ៧០ឆ្នាំម្នាក់ទៀត ដែលលួចឆ្លងព្រំដែនចូលមកពីមីយ៉ាន់ម៉ា។
 
ខេត្តសាមុតសាខន មានអ្នកឆ្លងបន្ថែមដល់៩០នាក់ បន្ទាប់ខេត្តឈុនបុរី ៥១នាក់ ខេត្តរ៉ាក់យ៉ង៣៧នាក់ ខេត្តច័ន្ទថាក់បុរី ២៩នាក់ ក្រុងបាងកក ២០នាក់ ខេត្តសាមុតប្រាកាន ១៣នាក់ ខេត្តត្រាត ៧នាក់ និងករណីនៅបណ្តាខេត្ត៨ផ្សេងទៀត។
 
មកដល់ពេលនេះ ថៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៧១៦៣ករណី ក្នុងនោះស្លាប់៦៣នាក់ និងសះស្បើយជាង៤០០០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com