ជាតិ
ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ នឹងជួយឱ្យស្មៅអង្គរវត្ត លែងក្រៀមនិងលែងពណ៌ក្រហម នៅរដូវប្រាំងទៀតហើយ
× សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅដោយស្វ័យប្រវត្តិនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាជោគជ័យដ៏ធំមួយ ដែលអាជ្ញាធរជាតិអប្សរាអះអាងថា ក្រោមកិច្ចប្រឹងប្រែងនារយៈពេលជាងមួយឆ្នាំមកនេះ ពិសេសក្នុងឆ្នាំ២០២០ បើទោះបីកម្ពុជាមានការរំខានដោយសារវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី។ ប្រព័ន្ធស្រោចស្រពនេះ នឹងជួយឱ្យស្មៅអង្គរវត្តដែលមានទំហំប្រមាណ១១ហិកតា លែងក្រៀម ប្រែពណ៌ក្រហម ដូចពេលមុនៗទៀត៕
សូមអញ្ជើញទស្សនា វីដេអូ នៃកិច្ចសម្ភាសជាមួយអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ នៅថ្ងៃដាក់ឱ្យដំណើរការប្រព័ន្ធស្រោចស្រពស្មៅនេះដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com