ជាតិ
កសិករ គង់ វ៉ុ​ង ថា​ការដាំ​ក្នុងផ្ទះ​សំណាញ់ ចំណេញ​ទាំង​ថវិកា ពលកម្ម និង​បាន​ទិន្នផល​ខ្ពស់​
03, Jan 2021 , 2:39 pm        
រូបភាព
រូបភាពពីកម្មវិធីអាស្ប៉ាយ
រូបភាពពីកម្មវិធីអាស្ប៉ាយ
ដោយ:
​ភ្នំពេញ​៖ លោក គង់ វ៉ុ​ង បានចាប់ផ្តើម​ដាំ​បន្លែ​រយៈពេល​៧​ឆ្នាំ​ហើយ​នៅ​ហាលវាល ខណៈ​២​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​ប្តូ​រម​កដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​វិញ​។ កសិករ គង់ វ៉ុ​ង ថ្លែងប្រាប់​សារព័ត៌មាន​Thmeythmey25​ថា មូលហេតុ​ដែល​លោក​សម្រេច​ការដាំដុះ​បន្លែ ព្រោះ​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ងាយ​គ្រប់គ្រង មិន​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន និង​មិនសូវមាន​ហានិភ័យ​ដូច​ដាំ​តាម​វាលស្រែ​។ រីឯ​ទិន្នផល​ក៏បាន​ខ្ពស់ជាង​។​

 
​កសិករ គង់ វ៉ុ​ង ជា​អ្នក​ដាំ​បន្លែ​មួយរូប​នៅក្នុង​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ មាន​វ័យ​៥៦​ឆ្នាំ​កសិករ​រូបនេះ ចាប់ផ្តើម​ដាំ​បន្លែ​រយៈពេល​៧​ឆ្នាំ​មកហើយ នៅលើ​ផ្ទៃដី​វាល​ប្រមាណ​៣​ហិកតា​។ បន្លែ​ដែល​គាត់​ដាំ​មាន ស្ពៃ​, តាសក់ ,​ត្រឡាច និង​សាលាដ​ជាដើម​។ 
 
​ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៨​មក លោក វ៉ុ​ង បាន​ប្តូរ​ពី​ការ​បន្លែ​នៅ​ហាល​វាលស្រែ​នោះ មក​ដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​វិញ​។  ដ្បិតតែ​មិនទាន់​អាច​ដាំ​បាន​ច្រើន​ដូច​កាល​ដាំ​ហាលវាល​មែន ប៉ុន្តែ​កសិករ​ចំណាស់​រូបនេះ អះអាងថា បន្លែ​ដែល​ដាំ​ក្នុងផ្ទះ​សំណាញ់​របស់លោក​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​បន្លែ​មានគុណ​ភាពល្អ​ជាង​។ បន្លែ​ទាំងនេះ ក៏​ទទួលបាន​ការគាំទ្រ​ច្រើន ពី​អ្នក​បរិភោគ​ផងដែរ​។​


បន្លែស្ពៃក្នុងផ្ទះសំណាញ់ របស់កសិករ គង់ វ៉ុង (រូបភាពពីកម្មវិធីអាស្ប៉ាយ) 

​លោក គង់ វ៉ុ​ង ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ព្រោះ​ងាយ​គ្រប់គ្រង មិន​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន និង​មិនសូវមាន​ហានិភ័យ ដូច​ដាំ​តាម​វាលស្រែ​នោះទេ​។ លោក វ៉ុ​ង បន្ថែម​ដូច្នេះ​៖«​វា​មាន​អត្ថប្រយោជន៍​ច្រើន ព្រោះ​ងា យ​គ្រប់គ្រង មិន​ចំណាយ កម្លាំង​ពលកម្ម​ច្រើន និង​មិន​បារម្ភ ពី​ការបំផ្លាញ របស់​សត្វពាហនៈ​»​។​
 
​ទោះជា​មាន​វ័យ​កាន់តែ​ចាស់ ប៉ុន្តែ​កសិករ គង់ វ៉ុ​ង ប្រាប់​សារព័ត៌មាន​ThmeyThmey25​ថា លោក​ពិតជា​មិនទាន់​បោះបង់​របរ​កសិកម្ម​នោះទេ ព្រោះ​របរ​នេះ​វា​បាន​ចិញ្ចឹម​គ្រួសារ​របស់ខ្លួន​កន្លង​មក និង​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់លោក​ធូរធារ​ផងដែរ​។​
 
​សូមជម្រាបថា ក្រៅពី​ផ្គត់ផ្គង់​បន្លែ​នៅក្នុង​មូលដ្ឋាន​ខ្លួន បន្លែ ស្ពៃ តាសក់ ត្រឡាច និង​សាលាដ ជាដើម របស់លោក គង់ វ៉ុ​ង ក៏ត្រូវ​បាន​ចែកចាយ​មួយចំនួន មក​ទីផ្សារ​រាជធានី​ភ្នំពេញ​ដែរ​៕ 

Tag:
 គង់ វ៉ុ​ង​
 ​បន្លែ​
 ​តាសក់​
 ​ត្រឡាច​
 ​ស្ពៃ​
 ​សាលាដ​
 ​តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com