ជាតិ
អ្នកស្រី អ៊ុង វណ្ណា ដាំ​ម្រុំ​លើដី​១០​ហិកតា ដើម្បី​ផលិត​ជា​ឱសថ​ច្នៃ​ពី​ម្រុំ​ធម្មជាតិ​
03, Jan 2021 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី អ៊ុង វណ្ណា ជា​ម្ចាស់​សហគ្រាស «​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​» ដែលជា​ផលិតផល​ឱសថ​ធម្មជាតិ​មួយ​។ ស្ត្រី​វ័យ​៦៥​ឆ្នាំ​រូបនេះ បានសម្រេច​ចិត្ត​សហគ្រាស «​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​»​ឡើង​នៅ​ឆ្នាំ​២០១១ ក្រោយ​អ្នកស្រី បាន​ប្រើប្រាស់​រុក្ខជាតិ​ម្រុំ​នេះ ព្យាបាល​ជំងឺ​កូនប្រុស​របស់ខ្លួន​ដែល​ឈឺ​ពី​តាំងពី​កំណើត​ឲ្យ​សះស្បើយ​។ ដើម្បី​ឲ្យ​អតិថិជន​រឹតតែ​ជឿជាក់​លើ​គុណភាព​ឱសថ​ម្រុំ​របស់ខ្លួន អ្នកស្រី ក៏​សម្រេច​ម្រុំ​សរីរាង្គ​ដោយ​ខ្លួនឯង​លើ​ផ្លៃ​ដី ១០​ហិកតា នៅក្នុង​ភូមិ​ខ្នង​ក្រាម ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក​អ្នកនាង  អញ្ជើញ​ទស្សនា បទសម្ភាសន៍​រវាង កញ្ញា  ខន ណា​រី  អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោកស្រី អ៊ុង វណ្ណា ម្ចាស់​សហគ្រាស​«​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​»​ដូចតទៅ​៖
 
 
 
​ដើម្បី​ធានា​ពី​គុណភាព​ឱសថ ផ្សំ​ពី​រុក្ខជាតិ​ម្រុំ អ្នកស្រី អ៊ុង វណ្ណា សម្រេច​ដាំ​រុក្ខជាតិ​ម្រុំ ដោយ​ខ្លួនឯង លើ​ផ្ទៃដី ១០​ហិកតា ស្ថិតក្នុង​ភូមិ​ខ្នង​ក្រាម ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ដោយ​ការដាំ​ម្រុំ​បែប​សរីរាង្គ ហើយ​កន្លងមក ក៏មាន​ការខូចខាត​ខ្លះៗ ដោយសារ​ទឹកជំនន់ ដូច្នេះ​ផ្ទៃដី​ដាំ​ដុះ​ក៏មាន​ការថយចុះ ប៉ុន្តែ​នៅតែ​អាច​ផ្គត់ផ្គង់ សម្រាប់​ផលិត​ឱសថ បាន​គ្រប់គ្រាន់​។ អ្នកស្រី​លើកឡើងថា​៖«​ការដាំ​ម្រុំ​ខ្លួនឯង ពិតជា​ពិបាក និង​ត្រូវ​ចំណាយ​ច្រើន លើ​កម្លាំង​ពលកម្ម ប៉ុន្តែ​ដើម្បី​សុវត្ថិភាព និង​អាច​ផលិត​ឱសថ ដែលមាន​គុណភាព ព្រោះ​បើ​យើង​ទិញ​ម្រុំ ពី​គេ យើង​មិនដឹង​នោះទេ ថា​គេ​ដាំ​ដោយ​របៀប​ណា​»​។​
 
​ជាធម្មតា សហគ្រាស «​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​» បាន​ប្រមូល​រុក្ខជាតិ​ម្រុំ​ពី​ចម្ការ​ភ្លាម ដើម្បី​យក​ធ្វើជា​ឱសថ​។ ដោយ​ក្នុង​មួយ​សប្ដាហ៍ ប្រមូល​រុក្ខជាតិ​ម្រុំ ៣​ដង ក្នុង​ម្ដង​ប្រមូល​រុក្ខា​ជាតិ​ម្រុំ ពី ៤០០​គីឡូក្រាម ទៅ ៥០០​គីឡូក្រាម​។ ដើម្បី​ក្លាយជា​ផលិតផល​«​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​» ត្រូវការ​រយៈពេល ៤៨​ម៉ោង ដើម្បី​លាង​សម្អាត និង​ស​ម្ងួ​ត​ស្លឹក​ម្រុំ​ឲ្យ​ស្ងួត និង​ត្រូវ​ប្រើពេល​ប្រមាណ ៨​ម៉ោង​បន្លែ​ម ដើម្បី​ក្លាយជា​គ្រាប់​ឱសថ​ម្រុំ​ខ្មែរ ដែល​អាច​ព្យាបាល ជំងឺ​ប្រមាណ ៤០​មុខ​។ ក្រៅពី​ឱសថ​ផ្សំ​ពី​រុក្ខជាតិ​ម្រុំ សហគ្រាស «​វ៉​ត​ម្រុំ​ខ្មែរ​ធម្មជាតិ​» ក៏មាន​ឱសថ ដែល​ផ្សំ​ពីរ​មៀត និង​ល្ងខ្មៅ ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com