កីឡាអន្តរជាតិ
អន្តរជាតិ
៧៥៨គ្រាប់! Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីច្រើនជាង Pele
04, Jan 2021 , 9:15 am        
រូបភាព
Ronaldo រកបាន​៧៥៨គ្រាប់ ដោយលើស Pele មួយគ្រាប់សម្រាប់ការប្រកួតក្នុងអាជីព។ រូបថត AFP
Ronaldo រកបាន​៧៥៨គ្រាប់ ដោយលើស Pele មួយគ្រាប់សម្រាប់ការប្រកួតក្នុងអាជីព។ រូបថត AFP
ដោយ: រួបរួម
Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៤-១ របស់ Juventus លើ Udiness នៅ Allianz Stadium ដែលនាំឲ្យគេឡើងទៅឈរពីលើ Pele ក្នុងតារាងកីឡាករដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងអាជីព។



អត្ថបទទាក់ទង


ពីរគ្រាប់បន្ថែមទៀតនាំឲ្យ Ronaldo មានគ្រាប់បាល់បញ្ចូលទីសរុប៧៥៨គ្រាប់ក្នុងអាជីពរបស់ខ្លួន ខណៈ Pele មាន៧៥៧គ្រាប់ចន្លោះពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៧ នៅក្លិប Santos, New York Cosmos និងជម្រើសជាតិប្រេស៊ីល។

គ្រាប់បាល់បញ្ចូលទីរបស់ Ronaldo រួមបញ្ចូលរវាងក្លិប Sporting Lisbon, Manchester United, Real Madrid, Juventus និងជម្រើសជាតិព័រទុយហ្គាល់ ចាប់ពីឆ្នាំ២០០២ មក។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Josef Bican វីរបុរស Slavia Prague ដែលរកបាន៨០៥គ្រាប់ក្នុង៥៣០ប្រកួតចន្លោះពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៥៥ ជាមួយក្រុមជម្រើសជាតិអូទ្រីស បន្ទាប់មកឆេកូស្លូវ៉ាគី និងក្លិបអាជីពជាច្រើនទៀត។

Lionel Messi ស្ថិតនៅលំដាប់ទី៦ ដោយរកបាន៧៤២គ្រាប់។ កាលពីយប់មិញ គេបានបង្ហាញខ្លួនលើកទី៥០០ឲ្យ Barcelona ហើយបាន assist បាល់ឲ្យ Frenkie de Jong ស៊ុតបញ្ចូលទីនាំជ័យជម្នះ ១-០ លើក្រុមភ្ញៀវ SD Huesca។

កាលពីខែធ្នូ កន្លងទៅ Messi ក៏បានបំបែកកំណត់ត្រា Pele ផងដែរ ក្នុងនាមជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងក្លិបតែមួយ ដោយរកបាន៦៤៤គ្រាប់ឲ្យ Barcelona ខណៈ Pele មាន៦៤៣គ្រាប់សម្រាប់ Santos ចន្លោះពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤៕



© រក្សាសិទ្ធិដោយ thmeythmey.com