ជាតិ
ម៉ាស់ជាង២លាន និងសម្ភារៈវេជ្ជសាស្ត្រ ១០មុខទៀតរបស់កម្ពុជា បានប្រគល់ឲ្យនេប៉ាល់ ហើយ សម្ភារៈវេជ្ជសាស្រ្តត្រៀមដឹកចេញទៅកាន់នេប៉ាល់ថ្ងៃទី៤មករា ២០២១។ (រូបពី ទទក)
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៤មករានេះ បានដឹកជញ្ជូនម៉ាស់ជាង២លាន និងសម្ភារវេជ្ជសាស្ត្រជាង១០មុខទៀត ឲ្យប្រទេសនេប៉ាល់ ដើម្បីទប់ស្កាត់ការរីករាលកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
ការដឹកជញ្ជូនជំនួយសម្ភារៈវេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ទៅនេប៉ាល់នេះ បានដឹកនាំដោយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ សម្ភារៈវេជ្ជសាស្ត្រទាំងអស់មាន១២មុខ គឺដឹកនាំតាមយន្តហោះពិសេសរបស់កម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលនេប៉ាល់។ សម្ភារៈវេជ្ជសាស្ត្រទាំងនេះ រួមមាន ម៉ាស់, វ៉ែនតា, អាវពេទ្យ, ម៉ាស៊ីនវាស់កម្តៅ, របាំងមុខ និងឧបករណ៍ជំនួយដង្ហើមជាដើម។
កន្លងមក កម្ពុជាធ្លាប់ផ្តល់នូវជំនួយម៉ាស់និងបរិក្ខារពេទ្យនេះ ដល់បណ្តាប្រទេសចំនួន៣រួចមកហើយ ក្នុងនោះ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត៕
Tag:
ជំនួយ
កម្ពុជា-នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com