ជាតិ
លោក ម៉ៅ ធនិន បញ្ជាក់ប្រាប់​ពី​វិធីសាស្ត្រ​ដោះស្រាយ​ទំនាស់​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​
05, Jan 2021 , 8:59 am        
រូបភាព
​ដោយ​៖ ញឹក ស្រី​ល័​ក្ខ និង ហុង ស្រី​ណា

​ពោធិ៍សាត់​៖ ក្នុង​រយៈពេល​ចុងក្រោយ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចំណាយពេល​ដោះស្រាយ​ជម្លោះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាប្រចាំ​។ សកម្មភាព​ដោះស្រាយ​ជម្លោះ​របស់​អភិបាលខេត្ត​ពោធិ៍សាត់ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ពី​របៀប​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សន្តិវិធី​។ តាមរយៈ​ការដោះស្រាយ​ជម្លោះ​ដោយ​ភាគី​ទាំងសងខាង​ទទួលយកបាន លោក ម៉ៅ ធនិន តែង​ប្រើ​វិធីសាស្ត្រ ៣​ចំណុច​ធំៗ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។​

 
 «​ទី​១ កុំ​ឈរ​នៅ​ខាង​ណា​, ទី​២ កុំ​ឈរលើ​ផលប្រយោជន៍ និង​ទី​៣ ឋានានុក្រម ដោយ​ប្រើ​យន្ត​ការណ៍​ច្បាប់ និង​ប្រើ​ឋានានុក្រម​គ្រួសារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ពី​ការប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ លោក ម៉ៅ ធនិន បន្ថែមថា ការដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ក៏​ត្រូវការ​ភាពឈ្លាសវៃ និង​ទេពកោសល្យ​ផងដែរ ពិសេស​ការយក​រឿង​ទាំងមូល​មក​ដាក់​ក្នុង​បេះដូង​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 
 

​ជាមួយគ្នានេះ ក្រោយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ចប់ លោក ម៉ៅ ធនិន បាន​ប្រើប្រាស់​យន្ត​ការណ៍​ច្បាប់ ដើម្បី​បញ្ចប់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៤ មក លោក ម៉ៅ ធនិន តែង​ចំណាយពេល​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដោយ​ថ្ងៃ​ខ្លះ អាច​ដោះស្រាយ​រហូតដល់ ២០​រឿង​៕ 










 

Tag:
 អភិបាលខេត្ត​ពោធិ៍សាត់​
 ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com