កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា អនុញ្ញាត​ឲ្យ​ពានរង្វាន់​បាល់ទាត់ ចំនួន​៥ ដំណើរការ​ឡើងវិញ​
05, Jan 2021 , 10:57 am        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ចំនួន​៥ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។ ពានរង្វាន់​ទាំង​៥​រួមមាន​ពានរង្វាន់​ក្របខណ្ឌ​លី​គ​២, ពានរង្វាន់​លី​គ​នារី​, ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​, ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​១៨​ឆ្នាំ​។

 
​បើតាម​ការជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ការ​ដំណើរការ​ពានរង្វាន់​ទាំង​៥​ធ្វើឡើង​៣​ដំណាក់កាល​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ពានរង្វាន់​លី​គ​២ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១២ ខែមករា ខណៈ​ពាន់រង្វាន់​បាល់ទាត់​ក្នុង​សាល Tiger Futsal Cup ធ្វើឡើង​នៅ​ថ្ងៃទី​១៦ មករា​។ ចំណែក​ពានរង្វាន់​បាល់ទាត់​នារី ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​១៨​ឆ្នាំ ធ្វើឡើង​នៅ​ថ្ងៃទី​១៧ មករា ឆ្នាំ​២០២១​។    
 
​ការអនុញ្ញាត​ឲ្យ​ពានរង្វាន់​ទាំង​៥​ដំណើរការ​ឡើងវិញ​នេះ ធ្វើឡើង​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ និង​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ការប្រកួត​កីឡា ហាត់ប្រាណ និង​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 
 
​គួររំលឹកថា ពានរង្វាន់​ទាំង​៥​ខាងលើ​បាន​ផ្អាក​ដំណើរ​ភ្លាមៗ ក្រោយ​កម្ពុជា​ទទួលរង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដោយ​សម្តេច ហ៊ុន សែន ដាក់ឈ្មោះ​ឲ្យ​ថា ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៕  
 

Tag:
 បាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com