COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩ ឡើងដល់​ជាង​៨៦​លាន​នាក់ ក្នុងនោះ​ស្លាប់ ១.៨៦​លាន​នាក់​
05, Jan 2021 , 11:35 am        
រូបភាព
ដោយ: រួបរួម
​ករណី​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក ឡើង​ជាង​៨៦​លាន​នាក់​ហើយ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែមករា នេះ ដែល​ក្នុងនោះ​ស្លាប់​១.៨៦​លាន​នាក់ និង​សះស្បើយ​ជាង​៦១​លាន​នាក់​។ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ ករណី​ឆ្លង​ថ្មី មាន​ដល់​ជាង​៥៣​ម៉ឺន​នាក់ និង​ស្លាប់​ជិត​៩០០០​នាក់​។​

 
​សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​ឡើងដល់​ជាង​២១.៣៥​លាន បន្ទាប់មក​ឥណ្ឌា មាន​ជាង​១០.៣៥​លាន ប្រេ​ស៊ី​ល​ជាង​៧.៧៥​លាន និង​រុស្ស៊ី ជាង​៣.២៦​លាន​។ ចក្រភព​អង់គ្លេស បារាំង តួ​ក​គី និង​អ៊ីតាលី ស្ថិតក្នុង​ខ្ទង់​ជាង​២​លាន​។​
 
​អេ​ស្ប៉ា​ញ មាន​អ្នក​ឆ្លង​ជិត​២​លាន ដោយ​នាំមុខ​អាល្លឺម៉ង់ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន និង​ប៉េ​រូ ដែលមាន​ជាង​១​លាន​ករណី​រៀងៗ​ខ្លួន​។​
 
​ហូ​ឡង់ មាន​ជាង​៨២​ម៉ឺន​ករណី ឥណ្ឌូណេស៊ី ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាស៊ីអាគ្នេយ៍ មាន​ជាង​៧៧​ម៉ឺន​ករណី​។ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នក​ឆ្លង​លើសពី​៥០​ម៉ឺន​នាក់ រួមមាន សាធារណរដ្ឋ​ឆេ​ក បែលហ្ស៊ិក រូ​ម៉ា​នី ស៊ី​លី កាណាដា អ៊ីរ៉ាក់ និង​បង់​ក្លា​ដែ​ស​។​
 
​ក្នុងចំណោម​អ្នកស្លាប់​១.៨៦​លាន​នាក់ មាន​៣៦​លាន​នាក់​នៅ​សហរដ្ឋអាមេរិក ជិត​២០​ម៉ឺន​នាក់​នៅ​ប្រេ​ស៊ី​ល ជិត​១៥​ម៉ឺន​នាក់​នៅ​ឥណ្ឌា និង​ជិត​១៣​ម៉ឺន​នាក់​នៅ​ម៉ិ​ក​ស៊ិ​ក​។ ២៤​ប្រទេស​ទៀត​មាន​អ្នកស្លាប់​ចាប់ពី​ជាង​១​ម៉ឺន​នាក់​រៀងៗ​ខ្លួន ដែល​ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ជិត​២៣០០០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com