ជាតិ
ពីនេះ ពីនោះ
ពាក្យ​ខ្លះ អាច​សរសេរ​បាន​ច្រើនបែប​
01, Jul 2023 , 7:29 am        
រូបភាព
​ពាក្យ​ខ្លះ នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត អាច​សរសេរ​បាន​ពីរបែប ឬ​ច្រើនបែប​ទៀត​។ ទោះបី​សរសេរ​ច្រើនបែប​ក៏ដោយ ក៏​ពាក្យ​ទាំងនោះ នៅតែ​រក្សា​ន័យ​ដូចគ្នា​ដដែល​។

  
 
​ពាក្យ ដែល​អាច​សរសេរ​បាន​ពីរបែប មានដូចជា បក្ស ឬ​បក្ខ​, យក្ខ ឬ​យក្ស​, ជួប ឬ​ចួប​, ជៀន ឬ​ចៀន​,​វិជ្ជា ឬ​វិទ្យា​, សំអាត ឬ​សម្អាត​, សាលាដ ឬ សាលា​ដិ៍​, ប្រចណ្ឌ ឬ ប្រច័ណ្ឌ​, ចំទើរ ឬ​ជំទើរ​, ចំនួប ឬ​ជំនួប ជាដើម​។ 
 
​ពាក្យ​ខ្លះទៀត អាច​សរសេរ​បាន​លើសពី​ពីរបែប មានដូចជា ប្រឌិដ្ឋ ឬ​ប្រតិដ្ឋ ឬ​ប្រឌិត​, លំហ ឬ​លម្ហ ឬ​រំហ ឬ​រម្ហ​, ចេតិយ ឬ ចៃដី ឬ ចាយដី ជាដើម​៕ 
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com