អន្តរជាតិ
អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន ស្នើ​ដាក់ពង្រាយ​ឆ្មាំ​ការពារជាតិ មុន​បាតុកម្ម​គាំទ្រ​លោក Trump គ្រោង​ធ្វើឡើង​
06, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កងទ័ព​ឆ្មាំ​ការពារជាតិ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ឈរ​នៅ​ពីក្រោយ​របង​ដែល​ព័ទ្ធ​សួន Lafayette ក្បែរ​សេត​វិមាន នៅក្នុងពេល​កន្លងមក​។​
​រូប​ឯកសារ​៖ កងទ័ព​ឆ្មាំ​ការពារជាតិ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ឈរ​នៅ​ពីក្រោយ​របង​ដែល​ព័ទ្ធ​សួន Lafayette ក្បែរ​សេត​វិមាន នៅក្នុងពេល​កន្លងមក​។​
ដោយ: VOA
​វ៉ាស៊ីនតោន — ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចល័ត​ទ័ព​ឆ្មាំ​ការពារជាតិ មុនពេល​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump គ្រោង​ធ្វើឡើង ស្របពេល​ដែល​សភា​ទាំងពីរ​ថ្នាក់​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ស្អែក​ដើម្បី​បញ្ជាក់​ជា​ផ្លូវការ​នូវ​ជ័យជម្នះ​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden​។​

 
​ក្រុម​អ្នកគាំទ្រ​លោក Trump គ្រោង​នឹងធ្វើ​ការតវ៉ា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ​នេះ និង​ថ្ងៃ​ពុធ​ស្អែក ដើម្បី​គាំទ្រ​ការអះអាង​ដែល​គ្មាន​មូលដ្ឋាន​របស់លោក Trump ដែលថា ការបោះឆ្នោត​មាន​ការលួចបន្លំ​។​
 
​មន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ម្នាក់​បាន​និយាយថា កងទ័ព​ឆ្មាំ​ការពារជាតិ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​នឹងត្រូវ​ប្រើ​ដើម្បី​ជួយ​រក្សា​សន្តិសុខ​នៅពេល​មាន​បាតុកម្ម​ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​ពួកគេ​នឹងមិន​បំពាក់អាវុធ ឬក៏​អាវ​ក្រោះ​ការពារ​ទេ​។ ពួកគេ​នឹងត្រូវ​ដាក់ពង្រាយ​ដើម្បី​ជួយ​គ្រប់គ្រង​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​កិច្ចការ​ផ្សេងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com