ជាតិ
សារមន្ទីរ​ខេត្តពោធិ៍សាត់ ត្រូវបាន​រៀបចំ​នៅ​ទីតាំង​អតីត​សាលា​រចនា​ខេត្ត​
07, Jan 2021 , 7:59 am        
រូបភាព
​ពោធិ៍សាត់​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ កំពុងតែ​រៀបចំ​សារមន្ទីរ​ប្រចាំខេត្ត នៅលើ​ទីតាំង​អតីត​សាលា​រចនា​ខេត្ត​។ លោក មី​លី​យ៉ា សុ​វ​ត្តី​ធី អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការរៀបចំ​ឲ្យ​មាន​ជា​សារមន្ទីរ​ខេត្ត​នេះ គឺ​ដើម្បី​រក្សាទុក និង​ដាក់តាំង​បង្ហាញ​វត្ថុ​បុរាណ និង​របស់របរ​ប្រើប្រាស់​ពី​បុរាណ ឲ្យ​គង់វង្ស​សម្រាប់​អ្នកជំនាន់ក្រោយ បាន​ស្វែងយល់ និង​សិក្សា​ស្រាវជ្រាវ​។​



 
​ទាក់ទង​នឹង​ការរៀបចំ​សារមន្ទីរ​នេះដែរ លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទន្ទឹមនឹង​ការរៀបចំ​សារមន្ទីរ​នេះ មន្ត្រី​ជំនាញ ក៏​កំពុង​ត្រៀម​រៀបចំ​ការតាំងពិព័រណ៍ «​ព្រះពុទ្ធសាសនា​សម័យ​កណ្តាល​»​ផងដែរ ដែល​គ្រោង​នឹង​រៀបចំ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ បន្ទាប់មក​សារមន្ទីរ​នេះ នឹង​បើក​ឲ្យ​សា​ធារ​ជន​ចូល​ទស្សនា​វត្ថុ​បុរាណ វត្ថុ​សិល្បៈ និង​ស្នាដៃ​ស្ថាបត្យកម្ម​នានា​ដែល​សារមន្ទីរ​ប្រមូលបាន​ពី​តំបន់​នានា​នៅក្នុង​ខេត្ត​។​
 
​ក្រៅពី​សម្ភាស​មន្ត្រី​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​សារមន្ទីរ​ហើយ សារព័ត៌មាន​ថ្មីៗ ក៏បាន​សាកសួរ​អ្នកស្រី មាស សារឹម ដែលជា​បុរាណ​វិទូ​មួយរូប ដែល​បម្រើ​ការងារ​នៅ​សារមន្ទីរ​ខេត្តពោធិ៍សាត់​នេះ អំពី​ជំនាញ​បុរាណវិទ្យា​ផងដែរ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​របស់​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​មន្ត្រី​ទទួលខុសត្រូវ​រៀបចំ​សារមន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ ដូចតទៅ​៖ 
 
 

Tag:
 សារមន្ទីរ​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com