COVID-19
អន្តរជាតិ
កូរ៉េខាងត្បូងធ្វើរកតេស្តកូវីដ-១៩ ទ្រង់ទ្រាយធំលើអ្នកទោសនិងមន្ត្រីពន្ធនាគារ៧ម៉ឺននាក់ ឡានក្រុងដឹកអ្នកជាប់ឃុំដែលមានផ្ទុកជំងឺកូវីដ-១៩ ចេញពីពន្ធនាគារសេអ៊ូល។ រូបភាព EPA
×
ដោយ ឈួន ឈីវអ៊ីង
កូរ៉េខាងត្បូងបានបើកការធ្វើតេស្តកូវីដ-១៩ ទ្រង់ទ្រាយធំទៅលើអ្នកទោសចំនួន ៥២នាក់ បន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ឡើងនៅក្នុងពន្ធនាគារមួយកន្លែងក្នុងរដ្ឋធានីសេអ៊ូល។ ខណៈករណីឆ្លងកូវីដ-១៩ បំប្លែងខ្លួនកំពុងរាលដាលនៅប្រទេសនានា កូរ៉េខាងត្បូងក៏ប្រហែលជាអាចបន្តបិទការហោះហើរបណ្តោះអាសន្នពីចក្រភពអង់គ្លេសដែរ។
គិតត្រឹមថ្ងៃទី៦ ខែមករា អ្នកទោសរួមទាំងបុគ្គលិកពន្ធនាគារដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ជាងមួយពាន់នាក់ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការផ្ទុះជំងឺនេះនៅក្នុងពន្ធនាគារកាលពីខែមុន។ នេះបើតាមការប្រកាសរបស់លោក Yoon Tae-ho មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែមករា។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Yoon បញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងតែផ្ទេរអ្នកទោសដែលត្រូវបញ្ជាក់ថាបានឆ្លងវីរុស ទៅតាមមន្ទីរពេទ្យដែលបានរៀបចំដោយក្រសួង។ លោកបន្តថា មន្ត្រីសុខាភិបាលនឹងធ្វើតេស្តទៅលើអ្នកទោសបូករួមនិងបុគ្គលិកសរុបប្រមាណ ៧ម៉ឺននាក់នៅពន្ធនាគារចំនួន៥២ទូទាំងប្រទេស ខណៈតួលេខឆ្លងលើអ្នកទោសទូទាំងប្រទេសកើនដល់ ១១៩១នាក់ហើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters កូរ៉េខាងត្បូង ក៏កំពុងគិតគូរបិទជើងហោះហើរ មកពីចក្រភ ព អង់គ្លេស បណ្តោះអាសន្នឬយ៉ាងណា បន្ទាប់ពីបានរកឃើញករណីថ្មីយ៉ាងតិច ១២ ដែលមានវីរុ ស ប្រភេទថ្មី។ កូរ៉េខាងត្បូង បានបិទជើងហោះហើរដោយផ្ទាល់ពីចក្រភព អង់គ្លេសរួចមក ហើយ រហូត ដល់ថ្ងៃទី៧ ខែមករា ។ ចំណែកអ្នកធ្វើដំណើរមកពីប្រទេសដទៃទៀត រួមទាំងអាហ្វ្រិកខាងត្បូង ត្រូវ ធ្វើតេស្តរកកូវីដ-១៩ ឲ្យបានត្រឹមត្រូវមុនពេលចេញដំណើរ។
កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមករា បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៨៤០ទៀត។ កូរ៉េខាងត្បូង មានអ្នកឆ្លងសរុបចំនួន៦៥ ៨១៨នាក់ និងស្លាប់១០១៧នាក់៕
Tag:
កូរ៉េខាងត្បូង
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com