ជាតិ
ពីនេះ ពីនោះ
«​ឆុង​» ជា​ពាក្យ​កម្ចី​ពី​ចិន​... ឆុង​ឆ្នាំ​! ឆុងតែ​! ឆុងថ្នាំ​!
08, Jan 2021 , 7:29 am        
រូបភាព
​ពលរដ្ឋ​ដែល​តែងតែ​និយម​និយាយ​ពាក្យ​«​ឆុង​» សម្រាប់​សំដៅលើ​ការ​កាត់​ឆុង ឆុង​មី ឆុងតែ ឆុងថ្នាំ ឬ​ឆុង​កាហ្វេ​ជាដើម​នោះ មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​។ ការពិត​ពាក្យ​«​ឆុង​»​ជា​ពាក្យ​កម្ចី​ពី​ចិន​។

 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​ឆុង​» សម្រាប់​និយាយ​ក្នុងន័យ​ពីរបែប​។ «​ឆុង​»​អាច​និយាយ​សម្រាប់​សំដៅលើ ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ ឬ​ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬ​ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​,​បង់​ថ្នាំ​ផង់ ចាក់ទឹក​ក្តៅ​ឲ្យ​ចេញ​រសជាតិ​។ 
 
«​ឆុង​»​ក្នុងន័យ​មួយទៀត​សម្រាប់​និយាយ​សំដៅលើ​ការចុះ​រាសី អាប់​សិរី​សួស្តី ថយ​អានុភាព​។ បញ្ចុះ​អ​ដិ្ឋ​ធាតុ​មាតាបិតា​ត្រូវ​ត្រង់​ថ្ងៃ ឬ ខែ​ឆ្នាំ​កំណើត​នៃ​បុត្រ​ឬ​ធីតា​បង្កើត ក៏​ហៅថា ឆុង ដែរ​។  ឆុង​ថ្ងៃ - ខែ - ឆ្នាំ​លើ​កូន​នេះ ឬ លើ​កូន​នោះ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com