កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបាន​២​គ្រាប់​ក្នុងការ​ប្រកួត​លើក​ទី ៥០១ នៅ La Liga
07, Jan 2021 , 6:29 pm        
រូបភាព
​ដោយ​៖ ជា យូ​គៀង
 
​ក្លឹប​បាលទាត់ Barcelona បាន​យកឈ្នះ​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Athletic Bilbao ក្នុង​លទ្ធផល ៣-២ នៃ​ការប្រកួត​ក្របខណ្ឌ​បាល់ទាត់​ប្រទេស​អេស្បាញ La Liga នា​រាត្រី​ថ្ងៃទី​៦ ខែមករា​។

 
៣ គ្រាប់​របស់ Barcelona ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ខ្សែរ​បម្រើ​វ័យក្មេង Pedri Gonzalez នៅ​នាទី​១៤ កីឡាករ ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ២​គ្រាប់ នៅ​នាទី​៣៨ និង​នាទី​៦២​។ ពីរ​គ្រាប់​របស់ Bilbao ធ្វើបាន​ដោយ​កីឡាករ Inaki Williams នៅ​នាទី​៣ និង Iker Muniain នៅ​នាទី​៩០​។​
 
៣​គ្រាប់​នេះ សមល្មម​ជួយ​ឲ​ក្រុម​អ្នកមាន​បុណ្យ Barcelona ទទួលបាន​៣​ពិន្ទុ ហើយ​ឈរ​នៅ​លំដាប់​លេខ​បី​នៅ​តារាង​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​។ នៅលើ​តារាង គឺ​ក្រុម Atletico Madrid ដែលមាន​៣៨​ពិន្ទុ តាម​ពីក្រោយ​ដោយ Real Madrid ដែលមាន​៣៦​ពិន្ទុ​។ Bilbao មាន​២១​ពិន្ទុ ឈរ​លេខ​៩​។​
 
​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Messi ក៏បាន​បង្ហាញខ្លួន​លើក​ទី ៥០១ របស់ខ្លួន​ក្នុង​អាជីព​បាល់ទាត់​ជា​កីឡាករ​ដែល​លេង​នៅក្នុង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ​។ លោក Ronald Koeman គ្រូបង្វឹក​ក្រុម Barcelona រំភើប​រីករាយ​ពេល​បានឃើញ Messi និង Pedri ចាប់​ដៃគូ​គ្នា​លេង​បាន​យ៉ាង​ល្អ​គួរ​ឲ​ភ្ញាក់ផ្អើល​នៅក្នុង​ការប្រកួត​។​
 
​ការប្រកួត​បន្ទាប់​រប​ស់​ក្រុម FC Barcelona នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ​ក្លឹប​បាល់ទាត់ Granada នា​ថ្ងៃ​សៅរ៍​ទី​៩ ខែមករា​៕

Tag:
 Lionel Messi
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com