COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើង​ជាង​១.៩​លាន​នាក់​ហើយ​
08, Jan 2021 , 10:49 am        
រូបភាព
ដោយ: រួបរួម
​ករណី​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅលើ​ពិភពលោក​ឡើង​ជាង​១.៩​លាន​នាក់​។ នេះ​បើតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ worldometers.info គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែមករា ក្នុងចំណោម​ករណី​ឆ្លង​ជាង​៨៨.៤៩​លាន ខណៈ​អ្នក​សះស្បើយ​មាន​ជាង​៦៣.៦១​លាន​នាក់​។​

 
​សហរដ្ឋអាមេរិក​មាន​អ្នកស្លាប់​ជាង​៣៧​ម៉ឺន​នាក់​ក្នុងចំណោម​ជាង​២២​លាន​ករណី បន្ទាប់មក​មាន ប្រេ​ស៊ី​ល​ជាង​២០​ម៉ឺន​នាក់ (​ជិត​៨​លាន​ករណី​), ឥណ្ឌា​ជាង​១៥​ម៉ឺន​នាក់ (​ជាង​១០​លាន​ករណី​) និង​ម៉ិ​ក​ស៊ិ​កជាង​១៣​ម៉ឺន​នាក់ (​ជិត​១.៥​លាន​ករណី​)​។​
 
២៥​ប្រទេស មាន​អ្នកស្លាប់​ពី​ជាង​១​ម៉ឺន​នាក់ ទៅជិត​៨​ម៉ឺន​នាក់ ដោយ​ភាគច្រើន​ជា​ប្រទេស​មាន​អ្នក​ឆ្លង​លើសពី​១​លាន​ករណី ដែល​ក្នុងនោះ​រទ​មាន ចក្រភព​អង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់ អេ​ស្ប៉ា​ញ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន អាល្លឺម៉ង់ ប៉េ​រូ អាហ្វ្រិក​ខាងត្បូង ប៉ូឡូញ តួ​ក​គី និង​អ៊ុយ​ក្រែ​ន​។​
 
​រីឯ​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​ក្រោម​១​លាន ប៉ុន្តែ​អ្នកស្លាប់​ចូល​ខ្ទង់​ម៉ឺន រួមមាន ឥណ្ឌូណេស៊ី បែលហ្ស៊ិក ស៊ី​លី កាណាដា រូ​ម៉ា​នី អេ​ក្វា​ឌ័​រ អ៊ីរ៉ាក់ ឆេ​ក ហូ​ឡង់ ប៉ា​គី​ស្ថាន និង​ហុង​គ្រី​។​
 
​កម្ពុជា ឡាវ ទី​ម័​រ​ខាងកើត ស្ថិតក្នុង​ចំណោម​១៩​ប្រទេស​/​តំបន់ ដែលមាន​ករណី​កូ​វីដ​-១៩ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com