ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានបញ្ហាតម្រង់នោមធ្ងន់ធ្ងរ បើព្យាបាលមិនត្រឹមត្រូវ
×
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមានច្រើនជាងគេ ក្នុងចំណោមជំងឺទឹកនោមផ្អែមទាំងបីប្រភេទ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានបញ្ហា តម្រង់នោមធ្ងន់ធ្ងរ បើព្យាបាលមិនត្រឹមត្រូវ។ បើតាមលោកវេជ្ជបណ្ឌិត បើអ្នកជំងឺទឹកនោមផ្អែម មានបញ្ហាតម្រង់នោមហើយនោះ ហានិភ័យដល់អាយុជីវិតក៏ខ្ពស់ដែរ ដោយប្រឈមនឹងជំងឺសរសៃឈាមបេះដូងខ្ពស់ បើធៀបនឹងអ្នកជំងឺទឹកនោមផ្អែមធម្មតា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ភាតរៈសមាជិក American College of Endocrinology (FACE) ដូចតទៅ៖
VIDEO
ក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមប៉ះពាល់តម្រង់នោម មិនលេចចេញរោគសញ្ញានោះទេ លុះដល់ដំណាក់កាលបន្ទាប់ អ្នកជំងឺនឹងលេចចេញរោគសញ្ញាដូចជា ហើមត្របកភ្នែក ឬជើង ស្លេកស្លាំងអស់កម្លាំង និងសម្ពាធឈាមឡើង។ នេះបើតាមការអះអាង របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអម៉ូន។
លោកវេជ្ជបណ្ឌិត បានណែនាំថា ដើម្បីការពារកុំឱ្យអ្នកជំងឺទឹកនោមផ្អែម ប៉ះពាល់តម្រង់នោមធ្ងន់ធ្ងរ អ្នកជំងឺត្រូវមកតាមដានព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទៀងទាត់។ លោកវេជ្ជបណ្ឌិត បានរៀបរាប់ដូច្នេះថា៖«ទឹកនោមផ្អែមប្រភេទទី២ អាចប៉ះពាល់លើតម្រង់នោម តែមិនប៉ះពាល់ភ្លាមៗទេ វាត្រូវការពេលវេលា១០-១៥ឆ្នាំ។ ដូច្នេះអ្នកជំងឺមានពេលគ្រប់គ្រាន់សម្រាប់ស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីពន្យារកុំឱ្យប៉ះពាល់តម្រង់នោមឈានដល់ដំណាក់កាលចុងក្រោយ»៕
Tag:
ជំងឺ
ទឹកនោមផ្អែម
តម្រង់នោម
ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com