អត្ថបទពាណិជ្ជកម្ម
​ចំណុច​លេចធ្លោ​ចំនួន​៥ ដែល​អ្នកសារព័ត៌មាន​មិន​សរសើរ​មិនបាន ចំពោះ OPPO Reno5 ពិសេស​មុខងារ​កាមេរ៉ា និង​វីដេអូ​ថ្មី​ប្លែកៗ​
08, Jan 2021 , 4:46 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ - OPPO ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​មួយ​នៅ​កម្ពុជា និង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ដែល​បាន និង​កំពុង​បន្តសកម្មភាព​ប្រកួតប្រជែង​យ៉ាងខ្លាំង ដោយបាន​ចេញលក់​ស្មា​ត​ហ្វូ​ន​ច្រើន​ស៊េរី និង​ច្រើន​តម្លៃ បាន​រៀច​ចំ​ពិធី​តេស្ត​ប្រើ​ជា​ផ្លូវការ លើកដំបូង នា​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។ ព្រឹត្តិការណ៍​នេះ​មាន​ឈ្មោះថា VIP Experience នៅឯ​ហាង​ទំនើប OPPO (OPPO Brand Store) និង​ជា​មជ្ឈមណ្ឌល​សេវាកម្ម (Service Center) ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ព្រះមុន្នីវង្ស (​ទល់មុខ​វត្ត​កោះ​)​។ 

​ក្នុង​កម្មវិធី​ពិសេស​នេះ មាន​ចូលរួម​ពី​អ្នកតំណាង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស DJ Nana ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​បាន​ចូលរួម ដើម្បី​ផ្តល់​ជា​សក្ខីភាព ក្នុងការ​តេស្ត និង​ប្រើប្រាស់ នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី OPPO Reno5 ផ្លូវការ ដំបូង​គេ​នៅ​កម្ពុជា ថែមទាំង​ចែករំលែក​បទពិសោធន៍​ជាក់ស្តែង​ពិតៗ​ក្នុងការ​បង្ហាញ និង​ផ្សព្វផ្សាយ​បន្ត​ដល់​អតិថិជន ក៏ដូចជា​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។ 




 
​វាគ្មិន​តំណាង​ឲ្យ​ក្រុមហ៊ុន បាន​ពន្យល់​ដោយ​ជឿជាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ អំពី​លក្ខណៈពិសេស​នៃ Reno5 ដោយមាន​ចាក់​ដោត 5 យ៉ាង ដូចខាងក្រោម​នេះ​៖

•​ ​OPPO Reno5 បានធ្វើ​កំណែ​អាប់​ដេ​ត AI Camera ជំនាន់​ថ្មី 2.0 ជាមួយនឹង​មុខងារ​ថតរូប​ប្លែកៗ​ជាច្រើន​ដូចជា AI Mixed Portrait, Dual View Video, Live HDR Video និង Ultra Night Video ។  
•​ ​កាមេរ៉ា​មានមុខ​ងារ និង​បច្ចេកវិទ្យា​សម្បូរបែប ដោយ​បំពាក់​កាមេរ៉ា​ក្រោយ 4 
•​ ​(64MP+8MP+2MP+2MP) និង​កាមេរ៉ា​ស៊ែ​ល​ហ្វី​ទំហំ​ធំ រហូតដល់​44MP ធានាថា​លោកអ្នក​ទទួលបាន​រូប​ថត​ច្បាស់​ដិត ស្រស់ស្អាត លម្អិត​គ្រប់​ចំណុច ដោយមាន​មុខងារ​ថត​រូប និង​វីដេអូ​ដ៏​ពេញនិយម​រួមមាន AI Color Portrait, Monochrome Video, 960fps Smart Slow motion, Bokeh, Night Flare Portrait, Ultra Clear Image 108MP, Hardware បង្កើន​ភាពច្បាស់ ICE (Image Clear Engine) និង AI Scene Enhancement​។​
•​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 50W ជួយ​លោកអ្នក​អាច​សាក​បាន 80% ត្រឹមតែ​31​នាទី និង​អាច​សាក​ថ្ម​ទំហំ 4310mAh ពេញ​100% ត្រឹមតែ​48​នាទី ពិសេស​បើ​សាក​ត្រឹម​5 នាទី នោះ​នឹង​អាច​មើល​វីដេអូ​បាន 3 ម៉ោង​។ 
•​ ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G លឿន​ខ្លាំង​ពិសេស ត្រូវចិត្ត​អ្នកលេង​ហ្គេម​ជាមួយនឹង RAM 8GB + ROM 128GB (​អាច​បន្ថែម Micro SD Card រហូតដល់ 256GB)​។​
•​ ​អេក្រង់​ធំ​ទំហំ 6.4” ប្រភេទ AMOLED ច្បាស់​ត្រជាក់​ភ្នែក​បែប​ធម្មជាតិ​ពិតៗ ជាមួយនឹង​ល្បឿន​អេក្រង់ 90Hz ពិសេស​ក៏​បំពាក់​នូវ​បច្ចេកវិទ្យា Smart Enhanced Senor រួមមាន Smart Spying Prevention, Smart Air Control, Smart Always-on Display ផងដែរ​។​


 
DJ Nana ដែលជា​តារា​កិ​តិ្ត​យស និង​ជា​ពិធី​ការិនី​ផងដែរ​នោះ បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន បន្ទាប់ពី បាន​ប្រើ​OPPO Reno5  ប្រហែល​មួយអាទិត្យ​ថា​៖ “​ចំណុច​ដែល​ដក់ចិត្ត​នោះ មាន 3 ចំណុច គឺ​ទី 1 បច្ចេកវិទ្យា​អាប់​ដេ​ត AI Camera ជំនាន់​ថ្មី 2.0 ដោយ​អាច​ថត​វីដេអូ​ជា AI Mixed Portrait, Dual View Video, Live HDR Video, និង Ultra Night Video ។
ចំណុច​ទី​2 កាមេរ៉ា​ថតរូប​កាន់តែ​ធំ កាន់តែច្បាស់ កាន់តែ​ពេញចិត្ត ដោយ​កាមេរ៉ា​មេ​ទំហំ 64MP កាមេរ៉ា​ថត​ពង្រីក​មុំ​ទូលាយ​ទំហំ 8MP កាមេរ៉ា​ម៉ាក្រូ​ទំហំ 2MP និង កាមេរ៉ា​ស​ខ្មៅ​ទំហំ​2MP  រួម​ជាមួយនឹង​កាមេរ៉ា​ស៊ែ​ល​ហ្វី​ទំហំ​ធំ 44MP ច្បាស់​ដិត លម្អិត​គ្រប់​ចំណុច បើ​ថត​មុខ​វិញ គឺ​ឃើញ រោមភ្នែក ចិញ្ចើម ស្បែ​កមុខ ច្បាស់ក្រឡែត ។ ចំណុច​ទី​3 បច្ចេកវិទ្យា​សាក​ថ្ម​លឿន​50W ដោយ​គ្រាន់តែ​បញ្ចូល​ថ្ម​5 នាទី អាច​មើល​វីដេអូ​បាន​ដល់​ទៅ 3 ម៉ោង មិន​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន​” ។ DJ Nana ក៏បាន​បន្ថែមថា​៖ “OPPO Reno5 រចនាបទ​ស្តើង​ស្រាល ពិសេស​ពណ៌​ទាក់ចិត្ត​មាន​ពីរ​ពណ៌ គឺ Fantasy Silver និង Starry Black តែ​នាង​ខ្ញុំ​ស្រឡាញ់ Fantasy Silver ជាង គិតថា​ត្រូវចិត្ត​សម្រាប់​មិត្តៗ​នារី និង​យុវវ័យ ដែល​បង្ហាញ​រាប់ពាន់​ពណ៌​ប្រដេញ​ពណ៌​ខុសៗ​គ្នា ប្រដេញ​ពន្លឺ​តាម​មុំ និង​ពន្លឺ​ខុសៗ​គ្នា​”​។​


 
​ដូច​ពាក្យចាស់​ពោលថា មិន​សាក​មិនដឹង ពិសេស​ឆ្នាំ​ថ្មី​ហើយ បើ​មិន​ដូរ​ឡើង​ស៊េរី​ថ្មី ដូចជា​មិន​សម​នឹង​ខ្លួនឯង ពិសេស​បើ​សមត្ថភាព​របស់ OPPO Reno5 ឡូយ​ម្លឹ​ងៗ  ពិតជា​ត្រូវចិត្ត​មិត្តៗ​យុវវ័យ ដែល​ចូលចិត្ត​ដើរ​តាម​សម័យកាល ចង់​ប្រើ​នូវ​អ្វីដែល​ថ្មី សម្ភារ​និយម ជាមួយនឹង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ឈានមុខ​។ កុំ​ភ្លេច​តាមដាន​ពិធី​សម្ពោធ​ជា​ផ្លូវការ នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​ខាងមុខ ជាមួយនឹង​តម្លៃ កាដូ​កក់​ទុក​មុន​យ៉ាង​ពិសេស ធានាថា​ពិសេស មិន​ធ្លាប់មាន​ពីមុន ៕ 
 
​តោះ​ទស្សនា​វីដេអូ​ស្បត អំពី​លក្ខណៈពិសេស OPPO Reno5 សិន​មុននឹង​សម្រេចចិត្ត​ក៏បាន​
 
















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com