COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ កំណត់ឲ្យសិស្សរៀនពី៣ទៅ៦ថ្ងៃក្នុង​១​សប្តាហ៍ ទៅតាមកម្រិតសិក្សា​
09, Jan 2021 , 2:10 pm        
រូបភាព
សិស្ស​រៀននៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុងអំឡុង​​បើក​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាលទី៣ កាលពីថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២០
សិស្ស​រៀននៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុងអំឡុង​​បើក​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាលទី៣ កាលពីថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ សាលា​រដ្ឋ និង​ឯកជន​គ្រប់​កម្រិត​ទាំងអស់ នឹង​ចាប់ផ្តើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ ។ ប៉ុន្តែ​ក្រសួង​អប់រំ បាន​បែងចែក​កម្មវិធីសិក្សា ខុសពី​ឆ្នាំមុន​។​

 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ក្នុង​លិខិត​បើក​បវេសនកាល​ថា សិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២ នឹងត្រូវ​រៀន​នៅ​សាលា​ចំនួន​៦​ថ្ងៃ​។ ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នឹងត្រូវ​សិក្សា​លើ​មុខវិជ្ជា​ពេញលេញ​ទាំង​១០​។ សម្រាប់​សិស្ស​ថ្នាក់​ទី​៧ និង​ទី​១១ គឺ​ត្រូវ​រៀន​មុខវិជ្ជា​កាតព្វកិច្ច​ចំនួន​៨ និង​មុខវិជ្ជា​ជម្រើស​ចំនួន​២​ទៀត​។ ថ្នាក់រៀន​នីមួយៗ មិនត្រូវ​ឲ្យ​លើសពី​៤០​នាក់​ឡើយ ក្នុងករណី​លើស​គឺ​ត្រូវ​បែង​ចែកជា​២​ក្រុម ដោយ​រៀន​នៅ​វេន​ខុសគ្នាៗ​គ្នា​។ 
 
​សម្រាប់​សិស្ស​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ គឺ​ត្រូវ​រៀន​៥​ថ្ងៃ ដោយ​រៀន​តែ​មុខវិជ្ជា​គោល​គឺ មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការ​សេចក្តីណែនាំរ​ប​ស់លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ដោយ​បញ្ជាក់ថា ក្នុង​មួយ​ថ្នាក់​មិនត្រូវ​ឲ្យ​លើសពី​៣៥​នាក់​ឡើយ​។ 
 
​ចំណែក​សិស្ស​មេ​ត្ត​យ្យ​គឺ​ត្រូវ​រៀន​តែ​រយៈពេល​៣​ថ្ងៃ ដោយ​សល់​២​ថ្ងៃ​ទៀត​សិក្សា​តាម​អន​ឡាញ​។ ក្នុង​មួយ​ថ្នាក់​មិន​តម្រូវ​ឲ្យ​លើសពី​២៥​នាក់​ឡើយ​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពាវ​វា​នាវ​ដល់​មាតាបិតា​សិស្ស​ដែលមាន​កូន​រៀន​នៅ​ថ្នាក់​មេ​ត្ត​យ្យ​សិក្សា​ជួយ​តាមដាន​ការបង្រៀន​របស់​កូន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជួយ​កុមារ​ក្នុងការ​អនុវត្ត​សន្លឹក​កិច្ចការ​របស់​សាលា​។ 
 
​ជាមួយគ្នានេះ​សាលារៀន​មួយចំនួន​ដែល​ធ្លាប់ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កន្លងមក​ក៏​ក្រសួង​អប់រំ​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ផងដែរ​។ ដោយឡែក​សាលារៀន​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ខេត្ត បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដែល​កំពុង​ដាក់​ពលករ​មកពី​ប្រទេស​ថៃ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ក៏​មិនទាន់​អាច​បើក​ដំណើរការ​បានឡើយ​។​
 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា មុននឹង​គ្រឹះស្ថានសិក្សា​ទាំងអស់​អាច​បើក​ដំណើរការ​ឡើងវិញ គឺ​សាលារៀន​ទាំងអស់​គឺ​ត្រូវគោរព​តាម​ស្តង់ដារ​ធានា​សុវត្ថិភាព​ខ្ពស់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕ 
 
Relate 99408
 
 
 
 
 
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com