ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកណ្តាលកំពុងតែតាមចាប់ទណ្ឌិត៤នាក់ ដែលរត់ចេញពីពន្ធនាគារ
10, Jan 2021 , 11:47 am        
រូបភាព
រូបភាពពីពន្ធនាគារខេត្តកណ្តាល
រូបភាពពីពន្ធនាគារខេត្តកណ្តាល
ដោយ:
 
កណ្តាល៖ អាជ្ញាធរខេត្តកណ្តាលកំពុងតាមចាប់ខ្លួនទណ្ឌិត៤នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តកណ្តាល កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។



លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទណ្ឌិតទាំងអស់៥នាក់ បានលួចរត់ចេញពន្ធនាគារ ប៉ុន្តែសមត្ថកិច្ចចាប់ទណ្ឌិតម្នាក់មកវិញភ្លាមៗ ។ «យប់មិញមានការវ៉ៃគ្នា ហើយរត់ចេញ។ យើងចាប់បានម្នាក់ហើយ។ វាលួចចេញ វាហែកស័ង្កសី និងក្បឿងចាស់ៗ វាចេញតាមហ្នឹង។ ឥឡូវយើងកំពុងតែតាមចាប់មកវិញ ប្រហែលជាប្រមូលបានមកវិញនៅថ្ងៃខាងមុខនេះ»។ នេះជាការរៀបរាប់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ជុំវិញករណីទណ្ឌិតលួចរត់ចេញពីពន្ធនាគារនេះ បាននៅឡើយទេ៕



Tag:
 ទណ្ឌិត
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com