ជាតិ
សង្គមជាតិ
ស្ថានទូតខ្មែរ ប្រាប់ឱ្យពលរដ្ឋខ្មែរនៅវៀតណាម ប្រយ័ត្នសុខភាព ចំពោះបញ្ហាខ្យល់មិនល្អ រូបភាពជំនួស ស្ថានភាពខ្យល់មិនល្អ នៅវៀតណាម
×
ដោយ៖ ប៉ូ សុភា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរៀតណាម ប្រាប់ឱ្យពលរដ្ឋខ្មែរកំពុងធ្វើការ និងសិក្សានៅទីក្រុងហាណូយត្រូវប្រុងប្រយ័ត្នសុខភាព ចំពោះបញ្ហាខ្យល់មិនល្អ។ វៀតណាម នឹងជួបបញ្ហាគុណភាពខ្យល់មិនល្អ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២១។
វៀតណាម បានបញ្ជាក់ថា រយៈពេល៣ខែនេះ ស្ថានភាពអាកាសធាតុមិនអនុគ្រោះ ដែលអាចបង្កឱ្យមានបញ្ហាគុណភាពខ្យល់ធ្លាក់ចុះ និងអាចប៉ះពាល់ដល់សុខភាពអ្នករស់នៅក្រុងទីក្រុងហាណូយ។ ដោយមើលឃើញបញ្ហានេះ ស្ថានទូតខ្មែរ ប្រាប់ពលរដ្ឋដែលធ្វើការ និងសិក្សានៅវៀតណាម ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាខ្យល់មិនល្អនេះ។
ស្ថានទូតខ្មែរ បានបញ្ជាក់ដូច្នេះថា៖«ករណីនេះ មន្ត្រីជំនាញបរិស្ថាន បានផ្ដល់យោបល់ថា នៅពេលគុណភាពខ្យល់មិនល្អ ប្រជាជនមិនគួរបើកចំហរបង្អួច និងទ្វាទេ ពិសេសគ្រួសារដែលមានផ្ទះនៅជិតផ្លូវ នៅតាមតំបន់ដែលមានជាតិពុលខ្លាំង ។ ពុំគួរចេញទៅក្រៅហាត់ប្រាណ ឬលេងកីឡានៅពេលព្រឹក និងពេលល្ងាចទេ ព្រោះជាពេលដែលអាកាសធាតុបំពុលខ្លាំងបំផុត ពិសេសមនុស្សចាស់ កូនក្មេង និងសាលារៀនមិនគួរមានសកម្មភាពក្រៅថ្នាក់ »។
ស្ថានទូតខ្មែរ ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែ មានប្រព័ន្ធដកដង្ហើមតាមខ្លួនជាប្រចាំ ដើម្បីការពារសុខភាពពីគុណភាពខ្យល់មិនល្អ និងអាកាសធាតុត្រជាក់ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះផង៕
Tag:
ធាតុអាកាស
ធ្លាក់ចុះ
ខ្យល់ពុល
© រក្សាសិទ្ធិដោយ thmeythmey.com