COVID-19
ជាតិ
ពលករខ្មែរមកពីថៃ២នាក់ ជាសះស្បើយពីកូវីដ-១៩ ខណៈគ្មានករណីឆ្លងថ្មី រូបភាព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ ស្ត្រីជាពលករមកពីថៃដែលបានឆ្លងកូវីដ-១៩ ចំនួន២នាក់ទៀត បានជាសះស្បើយពីជំងឺនេះហើយ ខណៈកម្ពុជាគ្មានករណីឆ្លងថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២មករា ពលករទាំងពីរនេះ គឺត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលធ្វើតេស្តអវិជ្ជមាន២ដងនៃវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ត្រីជាពលករមកពីថៃ២នាក់ខាងលើដែលជាសះស្បើយពីកូវីដ-១៩នោះ មានម្នាក់វ័យ៣៦ឆ្នាំ រស់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងម្នាក់ទៀតមានវ័យ៣៣ឆ្នាំ មានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
គិតត្រឹមថ្ងៃទី១២មករា មានពលករខ្មែរមកពីថៃចំនួន២៧នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន១២នាក់ បានជាសះស្បើយ។ គិតជាសរុប កម្ពុជា មានឆ្លងកូវីដ-១៩ ចំនួន៣៩២នាក់។ ក្នុងនោះ មាន៣៧៦ បានជាសះស្បើយ និង១៨នាក់ទៀតកំពុងព្យាបាលនៅតាមមន្ទីរនានា៕
Tag:
COVID-19
បាត់ដំបង
ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com