«​ថេរ​»,«​ស្ថិរ​»​ឬ​«​ថិ​រ​»​ជា​ពាក្យ​មានន័យ​តែមួយ​
ពីនេះ ពីនោះ / មិនយល់...!
«​ថេរ​»,«​ស្ថិរ​»​ឬ​«​ថិ​រ​»​ជា​ពាក្យ​មានន័យ​តែមួយ​
13, Jan 2021 , 7:02 am        
រូបភាព
«​ថេរ​,​ស្ថិរ និង​ថិ​រ​»​ជា​ពាក្យ​ដែល​សរសេរ​ខុសគ្នា តែ​អត្ថន័យ​វិញ​គឺ​ដូចគ្នា​។ នេះ​បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។​



«​ថេរ​»,«​ស្ថិរ​» និង​«​ថិ​រ​» ជា​ពាក្យ​សរសេរ​ប្លែក​គ្នា តែ​ខ្លឹមសារ​ដូចគ្នា ដែល​មានន័យថា ឋិត​នៅបាន​យូរ​, មាំមួន​,​ខ្ជាប់ខ្ជួន​, រឹងប៉ឹង​។ 
 
​វេច​នា​នុ​ក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​ថេរ​»​សម្រាប់​ប្រើ​ជាមួយ​ពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅ​មាំ យឺនយូរ​។ 
 
​សម្រាប់​ពាក្យ​«​ស្ថិរ​» និង​«​ថិ​រ​» ប្រើ​ពីមុខ​ពាក្យ​ដទៃ ដូចជា ស្ថិរកម្ម​(​ការ​ឋិតថេរ​) ស្ថិរចិត្ត​(​ចិត្ត​រឹងប៉ឹង​),​ស្ថិរភាព​(​ភាព​ឋិតថេរ​), ស្ថិរប្រាជ្ញា​(​ប្រាជ្ញា​ខ្ជាប់​ខ្លួន​),​ថិរភាព​(​ភាព​ដែល​ឋិតថេរ​)៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com