មាន​ជំងឺ​រលាក​សួត ញ៉ាំ​ប្រូតេអ៊ីន​ច្រើន នឹង​ឆាប់​ជា​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
មាន​ជំងឺ​រលាក​សួត ញ៉ាំ​ប្រូតេអ៊ីន​ច្រើន នឹង​ឆាប់​ជា​
13, Jan 2021 , 6:59 pm        
រូបភាព
​អ្នកស្រាវជ្រាវ​បានកំណត់​ថា ប្រូតេអ៊ីន មាន​សមត្ថភាព​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំងនឹង​ជំងឺ​រលាក​សួត​។ ការស្រាវជ្រាវ​នេះ ប្រហែលជា​អាច​ផ្តល់នូវ មធ្យោបាយ​ថ្មី​មួយ​សម្រាប់​គ្រូពេទ្យ​ទាំងឡាយ ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នកជំងឺ ក្នុងការ​ប្រឆាំងនឹង​ការបង្ក​រោគ ព្រមទាំង​កុំ​ឲ្យ​ងាយ​ស៊ាំ​ថ្នាំ​ផ្សះ​ផង​។ លោក Borna Mehrad មកពី​សាកលវិទ្យាល័យ Virginia School of Medicine និង​ក្រុមការងារ​របស់គាត់​បា​ន​កំណត់ថា កាលណា​រាងកាយ​ខ្វះ​សារធាតុ Cytokine M-CSF (Short for Macrophage-colony Stimulating Factor) ក្នុង​សត្វ​កណ្តុរ​ដែលមាន​ជំងឺឆ្លង គឺ​ពិតជា​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​រលាក​សួត ដោយសារ​បាក់តេរី​កាន់តែ​ធ្ងន់ធ្ងរ​។​

 
​កាលណា​កណ្តុរ​នេះ មិន​ស៊ី​អាហារ​មាន​ប្រូតេអ៊ីន​នោះ វា​នឹងមាន​បាក់តេរី​ក្នុង​សួត​ច្រើនជាង​មុន ១០ ដង ក្នុង​ឈាម ១ ០០០ ដង ហើយ​រាលដាល​ដល់​ថ្លើម ព្រមទាំង​ប្រឈម​កាន់តែខ្លាំង​នឹង​ការស្លាប់​។ រឿងនេះ​សបញ្ជាក់​កាន់តែច្បាស់​ថា M-CSF មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត ប៉ុន្តែ តើ​វា​ធ្វើ​ការងារ​អ្វី​ឲ្យ​ច្បាស់​ទៅ​?
 
Mehrad និយាយថា “​កាលពីមុន M-CSF ត្រូវបាន​គេ​បង្ហាញថា វា​ជួយ​ដល់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ Monocytes ធ្វើការ​កាន់តែ​ល្អ ដូច្នេះ បើសិនជា​គ្មាន​វត្តមាន សារធាតុ​មួយ​នេះ​ទេ រាងកាយ​ដែល​ឆ្លង​ជំងឺ​ហើយ ពិតជា​កាន់តែ​ឈឺ​ធ្ងន់ៗ​ទៅ​ជាមិនខាន​”​។ ផ្ទុយទៅវិញ ការស្រាវជ្រាវ​ជាច្រើន ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Immunology បាន​បង្ហាញថា M-CSF បាន​ជួយ​ដល់ Monocytes រស់​មានជីវិត នៅពេល​វា​ចូល​ទៅដល់​ជាលិកា ដែល​ឆ្លង​រោគ​ហើយ និង​ជួយ​ឲ្យ​អ្នក ជំងឺ​ឆាប់​ជា​ទៀង​ផង​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com