ពីនេះ ពីនោះ
«​ទំនាក់​»​មានន័យ​ខុសពី​«​ពំនាក់​»
08, Jun 2022 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ហើយ​ថា​ពាក្យ​«​ទំនាក់​»​មានន័យ​ខុសពី​«​ពំនាក់​»​។​

 
«​ទំនាក់​»​និង​«​ពំនាក់​»​មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ​ដូចគ្នា ប៉ុន្តែ​មានន័យ​ខុសគ្នា​។ «​ទំនាក់​»​មានន័យថា ការ​ទាក់​គ្នា​,​ការ​ទាក់​ដោយមាន​ធ្នាក់​។ ទំនាក់ទន្លេ គឺ​អាការ​នៃ​ទន្លេ​ដែល​ជាប់​ទាក់​ត​គ្នា​(​ទន្លេ​មួយ​ជាប់​នឹង​ទន្លេ​មួយ​) បែក​ចេញទៅ (​បារ​. កាប់​តួរ Capture)​។ ទំនាក់​ដំរីព្រៃ​នៃ​ពួក​ហ្ម (​ដំរី​)​។ ទំនាក់ទទា ការ​ទាក់ទទា​ព្រៃ​ដោយមាន​ទទា​ធ្នាក់​។ ពាក្យ​«​ទំនាក់​» អាច​ប្រើ​ផ្សំ​នឹង​ពាក្យ​«​ទំនង​» ដែល​និយាយ​ចូលគ្នា​ថា ទំនាក់ទំនង​។  
 
​ចំណែក​«​ពំនាក់​» មានន័យថា  និស្ស័យ​, ទីពឹងពាក់​, ទី​ជ្រក​អាស្រ័យ​។  មាន​ពំនាក់​, ឥត​ពំនាក់​, មាន​ចៅហ្វាយនាយ​ជា​ពំនាក់ ។ សូម​ពំនាក់ សូម​និស្ស័យ​នៅ​ជ្រក​អាស្រ័យ​ផង​។​ល​៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com