អត្ថបទពាណិជ្ជកម្ម
ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឧបត្ថម្ភ​ដល់​កីឡាការិនី ស្រួ​ង ភា​វី ជើងឯក​ស្នូកឃ័រ​លំដាប់​ពិភពលោក
13, Jan 2021 , 3:40 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ - ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ជា​សមាជិកគ្រួសារ​រប​ស់ ធនាគារ អ៊ូ​រី បាន​ឧបត្ថម្ភ​ដល់​អ្នកនាង ស្រួ​ង ភា​វី ជា​កី​ទ្បា​ការ​នី​ជើងឯក​ស្នូកឃ័រ​លំដាប់​ពិភពលោក​ដែលជា​ជនជាតិខ្មែរ ក្នុង​គោលបំណង​លើកស្ទួយ​អ​ត្ដព​លិ​ក​ស្ត្រី ក៏ដូចជា​គាំទ្រ​ក្តី​ស្រមៃ​របស់​នាង​ក្នុងការ​ក្លាយជា​កីឡាការិនី​ដ៏​ឆ្នើម​បំផុត​លើ​ពិភពលោក តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​
 
​អ្នកនាង ស្រួ​ង ភា​វី  បាន​មានប្រសាសន៍ថា​៖ “​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដែល​ផ្តល់ឱកាស និង​គាំទ្រ​ដល់​ក្តី​សុបិន​របស់ខ្ញុំ ក្នុងការ​ក្លាយជា​កីឡាការិនី​ដ៏​ឆ្នើម​បំផុត​លើ​ពិភពលោក តំណាង​ឲ្យ​ប្រទេស​កម្ពុជា​”​។​
 
​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​កីឡា​កម្ពុជា អ្នកនាង ស្រួ​ង ភា​វី   បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​ពិធី​សម្ពោធ សហព័ន្ធ​កីឡា​ស្នុ​ក​ឃ័​រ និង​កីឡា​បុក​ប៊ីយ៉ា នៅ​ចុងឆ្នាំ ២០១៨  នៅ​ស្នាក់ការ​កណ្តាល​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​បានផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ កីឡា​ការ​នី​កម្ពុជា​ទាំងអស់ ឲ្យ​មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​។​
 
​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មានប្រសាសន៍ថា​៖“​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន រីករាយ​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍​ក៏ដូចជា​ក្នុង​វិស័យ​កីឡា និង​ប្តេជ្ញាចិត្ត​បន្ត​ខិតខំ​បន្ថែមទៀត​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន ក្នុងឆ្នាំនេះ​។ យើងខ្ញុំ​នឹង​សហការ​ជាមួយនឹង អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់ ដើម្បី​សម្រេច​នូវ​សមិទ្ធិផល​សង្គម​ដ៏​ល្អ​ក្នុងឆ្នាំនេះ​”៕

អំពី អ្នកនាង ស្រួ​ង ភា​វី  
​អ្នកនាង ស្រួ​ង ភា​វី   មាន​ដើមកំណើត​មកពី​ខេត្ត​ត្បូងឃ្មុំ ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នកនាង​រស់នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ត្រូវបាន​គេ​ស្គាល់​ថា “​កីឡា​ការ​នី​ស្នូកឃ័រ​កម្ពុជា​ដ៏​ឆ្នើម​និង​ស្រស់ស្អាត​”​។ នៅក្នុង​ឆ្នាំ ២០១៨ អ្នកនាង​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​កម្មវិធី​ប្រកួត​នៅ​អាស៊ី ZANCA Championship Asia 3 Cushion Open និង​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​ប្រកួត​ពិភពលោក World Women 3 Cushion Tournament ។ នៅក្នុង​ឆ្នាំ ២០១៩ អ្នកនាង​បានជា​ប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​កម្មវិធី​ប្រកួត​អាស៊ី 2nd Asia Women’s 3 Cushion Championship និង​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ម្តងទៀត​នៅក្នុង​ការប្រកួត​ពិភពលោក World Women 3 Cushion Tournament​។ រហូតមកដល់​បច្ចុប្បន្ន​នេះ អ្នកនាង បានទទួល​មេដាយ យ៉ាងហោចណាស់​ចំនួន ២០ ពី​ការប្រកួត​ស្នូកឃ័រ នៅ​ប្រទេស​កូរ៉េ និង​អន្តរជាតិ​។​
 
​អំពី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​
​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​សមាជិកគ្រួសារ​របស់​ធនាគារ​អ៊ូ​រី ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េ​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​នឹង​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ដោយ​ផ្តល់នូវ​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ ដូចជា​ប្រាក់កម្ចី ប្រាក់​បញ្ញើ​-​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅ​ស្រុក សេវា​ធនាគារ​ចល័ត សេវា​ទូទាត់​វិក្កយបត្រ សេវា​អេ​ធី​អឹម និង​សេវា​ផ្សេងៗ​ទៀត​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានទ្រព្យ​សកម្ម​សរុប​ចំនួន ៧៧២ លាន​ដុល្លារ​អាមេរិក  ផលប័ត្រ​ឥណ​ន​ទាន​សរុប​ចំនួន  ៦២៤ លាន​ដុល្លារ​អាមេរិក និង​សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​សរុប​ចំនួន ១២២ លាន​ដុល្លារ​អាមេរិក ។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​រហូតដល់ ១៣៦ សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com