អត្ថបទពាណិជ្ជកម្ម
ថ្មីៗ​២៥-​រាជធានី​ខេត្ត បណ្ដុំ​ព័ត៌មាន​កសិកម្ម ជំនួញ និង​ទេសចរណ៍​ក្នុងស្រុក​ដ៏​សម្បូរបែប​
13, Jan 2021 , 7:59 pm        
រូបភាព
​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​(ThmeyThmey25.com) ជា​គេហទំព័រ​ព័ត៌មាន​ដ៏​មាន​វិជ្ជាជីវៈ​មួយ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សាធារណជន​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​គេហទំព័រ ThmeyThmey25 និង Facebook page ThmeyThmey 25  ថ្មីៗ​២៥  បាន និង​កំពុង​ផ្តល់ជូន​នូវ​ព័ត៌មាន​ស្តីពី​វិស័យ កសិកម្ម ជំនួញ និង​ទេសចរណ៍​ក្នុងស្រុក​ដ៏​សម្បូរបែប នៅ​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​
 
​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​ជា​ផ្នែក​មួយ​របស់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។  មិន​ត្រឹមតែ​ជា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ ថ្មីៗ​២៥ ផ្ដោត​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ទេសចរណ៍ ជំនួញ​ខ្នាតតូច និង​មធ្យម រួម​ជាមួយនឹង​ចំណេះដឹង​ថ្មីៗ​ប្រចាំថ្ងៃ​ផងដែរ​។ បច្ចុប្បន្ន ថ្មីៗ​២៥ កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចែករំលែក​ផ្ដល់​បទពិសោធន៍​ផ្នែក​កសិកម្ម បង្ហាញ​ផលិតផល​អត្តសញ្ញាណ តំបន់​ទេសចរណ៍  មុខរបរ​បែប​ប្រពៃណី និង​ជំនួញ​ខ្នាតតូច មធ្យម ក្នុងស្រុក​គ្រប់លក្ខណៈ​តាមបែប​ខុសៗ​គ្នា​។   
 
​មិន​ត្រឹមតែ​ជា​គេហទំព័រ​ព័ត៌មាន​ទេ ថ្មីៗ​២៥ ក៏​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ដៃគូ​សហការ ជាមួយនឹង​សេវាកម្ម​ផ្សព្វផ្សាយ ជា​អត្ថបទ​ពាណិជ្ជកម្ម ផ្ទាំង​ពាណិជ្ជកម្ម ការផលិត​វីដេអូ​ណែនាំ​ផលិតផល បទសម្ភាសន៍​ចុះ​យក​ព័ត៌មាន​ដោយផ្ទាល់ និង​សេវាកម្ម​ផលិត​វីដេអូ ប្រកបទៅដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់ ជាមួយ​តម្លៃ​សមរម្យ​ផងដែរ​។​
 
​ចង់បាន​បទពិសោធន៍ ចំណេះដឹង ព័ត៌មាន​ទូទាំង​២៥​រាជធានី​-​ខេត្ត មាននៅ ថ្មីៗ​២៥ (ThmeyThmey25.com)៕

© រក្សាសិទ្ធិដោយ thmeythmey.com