ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ដកហូតផ្ទៃបឹងតាមោក២០ហិកតាទៀត ពីឯកជនមកវិញ
14, Jan 2021 , 12:27 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា និរាករសេចក្តីសម្រេចមួយកន្លង ស្តីពីការកាត់ផ្ទៃបឹងតាមោកហិកតា ជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ និរាករណ៍នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។



និរាករណ៍នេះ មានន័យថា រដ្ឋាភិបាល ដកហូតផ្ទៃបឹងតាមោក២០ហិកតា ដែលជូនទៅលោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ដាក់ចូលសម្បត្តិរដ្ឋវិញ។ រដ្ឋាភិបាល បាចេញអនុក្រឹត្តកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកាត់ផ្ទៃបឹងតាមោក២០ហិកតានោះ ជូនអ្នកទាំង២។ 

ប៉ុន្តែ រដ្ឋាភិបាល មិនមែនប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ឲ្យទៅអ្នកទាំង២ ទទេៗនោះទេ គឺមានការដោះដូរជាមួយគ្នា ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ឲ្យទៅអ្នកទាំង២ ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួន ដែលមានទំហំជាង១,៥ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។

លើសពីនេះ រដ្ឋាភិបាល កំណត់ឲ្យពួកគាត់ទាំង២ ត្រូវ ចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារចាំបាច់នានា ហើយប្រគល់អគារនោះ ទៅឲ្យសាលារាជធានីភ្នំពេញ។

យ៉ាងណា អ្វី ត្រូវលុបចោលវិញហើយ តាមរយៈអនុក្រឹត្យរបសប្រមុខរដ្ឋាភិបាលខាង។

ជាលើកទ២ហើយ ដែលរដ្ឋាភិបាលកម្ពុជានិរាករសេចក្តីសម្រេចស្តីពីការកាត់ផ្ទៃបឹងតាម។ លើកទី១ រដ្ឋាភិបាល បានចេញអនុក្រឹត្យ នៅដើមខែមករា ឆ្នាំ២០២១នេះ ដោយនិរាករចោលនូវសេចក្តីសម្រេចស្តីពីកាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យទៅស្ថាប័នរដ្ឋ៣ គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរមីន ហើយដកហូតយកផ្ទៃបឹងតាមោក៣០ហិកតានោះមកវិញ។

មកដល់ពេលនេះ គេ ឃើញមានអនុក្រឹត្យនិងសជណចំនួន១០លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង១០នោះ មានទំហំសរុបប្រមាណ៧២២ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ ប៉ុន្តែ ដោយសារពេលនេះ រដ្ឋាភិបាល សម្រេច២លើក ដោយដកហូត៥០ហិកតាមកវិញ ដូច្នេះផ្ទៃបឹងតាមោក ដែលត្រូវកាត់កន្លងមក បានថយមកនៅប្រមាណ៦៧២ហិកតា។ 

អនុក្រឹត្យ ពុំបាន​បញ្ជាក់​ឡើយថា ផ្ទៃ​បឹង​តា​មោក​៥០​ហិកតា ដែល​ដកហូត​មកវិញ​នេះ នឹងត្រូវ​ប្រគល់​ឲ្យ​ស្ថាប័នរដ្ឋ​ឬ​វិស័យ​ឯកជន​ណាមួយ ឬក៏​រក្សាទុកជាសម្បត្តិរដ្ឋ ដោយ​មិន​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​នោះទេ​។

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com