ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ បង្កើត​គណៈកម្មការ ធ្វើកំណែទម្រង់​នគរបាលជាតិ
15, Jan 2021 , 8:59 am        
រូបភាព
កិច្ចប្រជុំកងកម្លាំងនគរបាលនៅក្រសួងមហាផ្ទៃកន្លងមក
កិច្ចប្រជុំកងកម្លាំងនគរបាលនៅក្រសួងមហាផ្ទៃកន្លងមក
​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ស្តីពី​ការបង្កើត​គណៈកម្មការ​ថ្មី​មួយ គឺ​គណៈកម្មការ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​។ សម្តេច ស ខេង ធ្វើជា​ប្រធាន​គណៈកម្មការ​នេះ​ខ្លួនឯង​ផ្ទាល់​តែម្តង ដោយមាន​អនុប្រធាន​២​រូប និង​សមាជិក​២៤​រូប​។



​ប្រការ​២ ក្នុង​ប្រកាស​របស់​សម្តេច ស ខេង ចែង​ពី​ភារកិច្ច​៤​យ៉ាង​របស់​គណៈកម្មកា​រ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​។ ទី​១  សិក្សា​ស្រាវជ្រាវ​ពី​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ សម្រាប់​វិភាគ​មុខងារ រចនាសម្ព័ន្ធ​នៃ​អង្គភាព​នីមួយៗ ដើម្បី​កំណត់​ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ការបំពាក់​មធ្យោបាយ​ស​ម្ភា​រ​បម្រើ​ការងារ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សំដៅ​ធ្វើកំណែទម្រង់​នគរបាលជាតិ​។ ទី​២ សិក្សា​លើ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ ដើម្បី​ធ្វើ​វិសោធនកម្ម ឬ​រៀបចំ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ថ្មីៗ​បន្ថែមទៀត សំដៅ​បម្រើ​ដល់​ការងារ​កំណែទម្រង់​នគរបាលជាតិ​។ ទី​៣ រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​នគរបាលជាតិ ដើម្បី​ដាក់ជូន​រដ្ឋាភិបាល​សម្រេច​។ ទី​៤ បំពេញភារកិច្ច​ផ្សេងៗ​ទៀត តាម​ការចាំបាច់​៕ 

Tag:
 កំណែទម្រង់​នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com