កីឡាអន្តរជាតិ
អន្តរជាតិ
Bilbao ទម្លាក់ Real ឡើងទៅប៉ះ Barca វគ្គផ្តាច់ព្រ័ត្រ Super Cup
15, Jan 2021 , 11:37 am        
រូបភាព
Athletic Bilbao បានកៅអីទៅដណ្តើមពាន Super Cup ជាមួយ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ម្ចាស់ការពារតំណែងជើងឯក Real Madrid ២-១ នាការប្រកួតវគ្គ ១/២ផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៤ ខែមករា។


ខ្សែប្រយុទ្ធ Raul Garcia រកបានដល់ទៅពីរគ្រាប់ម្នាក់ឯងនៅនាទី ១៨ និង៣៨ សម្រាប់ក្រុមAthletic Bilbao មុនពេល Karim Benzema តាមបានមួយគ្រាប់វិញឲ្យក្រុមរហស្សនាមអធិរាជសនៅនាទី៧៣។
 
តាមរយៈលទ្ធផលជ័យជម្នះ ២-១ នេះ គ្រប់គ្រាន់ដើម្បីនាំក្រុម Bilbao ឡើងទៅជួប Barcelona នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន Super Cup ឆ្នាំ២០២១នេះ។ Bilbao មានប្រវត្តិឈ្នះ Super Cup តែ២លើកប៉ុណ្ណោះ ខណៈក្រុមរហ្សនាមអ្នកមានបុណ្យលើកពាននេះច្រើនជាងគេដល់ទៅ១៣សម័យ តាមពីក្រោយដោយ Real Madrid ១១លើក។
ជំនួបវគ្គផ្តាច់ព្រ័ត្រ Super Cup រវាង Bilbao និង Barcelona និងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី១៧ ខែមករា វេលាម៉ោង ៣:០០នាទី ទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។
 

Tag:
 Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com