អន្តរជាតិ
កំពុង​តក់ស្លុត​នឹង​ជំងឺ​កូ​វីដ​១៩​ស្រាប់ កសិករ​ចិញ្ចឹម​បក្សី​នៅ​អាស៊ី​ប្រយុទ្ធ​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺផ្ដាសាយបក្សី​
15, Jan 2021 , 7:59 pm        
រូបភាព
​ក្រុម​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​កំពុង​ពិនិត្យមើល​សត្វ​ស្លាប​មួយ​ក្បាល ខណៈ​ជំងឺផ្តាសាយបក្សី​កំពុង​ឆ្លង​រាលដាល នៅក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​
​ក្រុម​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​កំពុង​ពិនិត្យមើល​សត្វ​ស្លាប​មួយ​ក្បាល ខណៈ​ជំងឺផ្តាសាយបក្សី​កំពុង​ឆ្លង​រាលដាល នៅក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​
ដោយ: VOA
 ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា កសិករ​ចិញ្ចឹម​មាន់នៅ​អាស៊ី​កំពុង​ប្រឈមមុខ​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺផ្ដាសាយបក្សី​ដ៏​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ប៉ះពាល់​ដល់​កសិដ្ឋាន​ជាច្រើន​ពី​ប្រទេស​ជប៉ុន​ដល់​ប្រទេស​ឥណ្ឌា និង​ធ្វើ​ឲ្យ​តម្លៃ​មាន់​ចុះថ្លៃ ដោយ​គ្មាន​តម្រុយ​នៃ​ការធូរស្រាល​ឡើយ​។​

 
​មាន់​ជាង ២០ លាន​ក្បាល ត្រូវបាន​គេ​កម្ទេចចោល​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ចាប់ពី​ខែវិច្ឆិកា​មក​។ កាលពី​សប្ដាហ៍​មុន ជំងឺផ្ដាសាយបក្សី H5N8 នេះ បាន​ទៅដល់​ប្រទេស​ឥណ្ឌា​ដែលជា​ប្រទេស​ផលិត​សាច់មាន់​លំដាប់​ទី​៦ ក្នុង​ពិភពលោក និង​បាន​លុកលុយ​ដល់​រដ្ឋ​ចំនួន ១០ ក្នុងប្រទេស​នេះ​រួចទៅហើយ​។​
 
​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​ជំងឺផ្ដាសាយបក្សី​នេះ​កើតឡើង​ជាធម្មតា​នៅក្នុង​ទ្វីបអាស៊ី​ក្នុងអំឡុងពេល​នេះ ដោយសារ​លំនាំ​នៃ​ការហោះហើរ​របស់​បក្សី​វីរុស​ថ្មី​បា​នវ​វិត្ត​កាន់តែ​សាហាវ​នៅលើ​បក្សី​ព្រៃ ធ្វើ​ឲ្យ​ប្រទេស​ដែល​បក្សី​ទាំងនោះ​ហោះ​ឆ្លងកាត់​ងាយ​រងគ្រោះ​ជាទីបំផុត​។​
 
​ការផ្ទុះ​រាតត្បាត​ឡើង​នៅក្នុង​តំបន់​អាស៊ី​នេះ កើតឡើង​ស្រប​ពេលដែល​ទ្វីបអឺរ៉ុប​កំពុង​រងគ្រោះ​ខ្លាំងក្លា​បំផុត ដោយសារ​ការផ្ទុះ​រាតត្បាត​ជំងឺផ្ដាសាយបក្សី​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ តាម​ពីក្រោយ​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលក់​សាច់​បក្សី នៅ​កន្លែង​មួយចំនួន​ដែល​យល់​ខុសពី​ជំងឺ​នេះ ប៉ុន្តែ​ឥឡូវនេះ​សាច់​បក្សី​មាន​តម្រូវការ​ខ្ពស់​ដោយសារ​ការ​ចម្អិនម្ហូប​តាម​ផ្ទះ​កើនឡើង​។​
 
​តម្លៃ​មាន់នៅ​ក្នុងប្រទេស​ឥណ្ឌា​ចុះថ្លៃ​ប្រមាណ ១​ភាគ​៣ កាលពី​សប្ដាហ៍​មុន ដោយសារ​អ្នកទិញ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​មានការ​រាលដាល​នៃ​ជំងឺ​នេះ​មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com