ជាតិ
យ៉ានតាមដងផ្លូវ
ស្អាតប្លែក! សំណង់ឫស្សីបែបខ្មែរយ៉ាងប្រណិត អមដោយសម្រស់ផ្កាឈូករ័ត្ន នៅខេត្តត្បូងឃ្មុំ
16, Jan 2021 , 8:29 am        
រូបភាព
នាយ យ៉ាន​ និង ម្ចាស់ ចំការឈូករ័ត្ន
នាយ យ៉ាន​ និង ម្ចាស់ ចំការឈូករ័ត្ន
ត្បូងឃ្មុំ៖ សួនផ្កាឈូករ័ត្ន និងសំណង់កែច្នៃបែបខ្មែរមួយកន្លែង ឈ្មោះថាឫស្សីឈូករ័ត្ន បានបើកទទួលភ្ញៀវទេសចរ ឲ្យចូលលេងកម្សាន្តអស់រយៈពេល២ឆ្នាំហើយ។ រមណីយដ្ឋានេះ ស្ថិតនៅក្នុងភូមិជីរោទិ៍ក្រោម  ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-អ្នកនាង ទស្សនាវីដេអូ ខាងក្រោម ដូចតទៅ៖
 
 
នៅលើផ្ទៃដីរមណីយដ្ឋានប្រមាណ៦ហិកតា ម្ចាស់ទីតាំងនេះ គឺលោក ប៉ត សុផល ដាំពេញពាសទៅដោយផ្កាឈូកផ្កាឈូករ័ត្នពណ៌លឿងពេញដី រួមជាមួយផ្ទះឫស្សី ដែលមានការរចនាខុសប្លែកពីគ្នាយ៉ាងប្រណិត។ 
 
លោក ប៉ត សុផល ម្ចាស់រមណីយដ្ឋានឫស្សីឈូករ័ត្ន បានប្រាប់សារព័ត៌មានថ្មីៗថា លោកបង្កើតសួននេះឡើងក្នុងឆ្នាំ២០១៨ ដោយដំបូងឡើយ លោកដាំផ្កាឈូករ័ត្នដើម្បីចិញ្ចឹមឃ្មុំ បើកឲ្យភ្ញៀវទេសចរចូលកម្សាន្ត និងយកគ្រាប់ឈូករ័ត្នធ្វើប្រេង។ លោក ប៉ត សុផល បន្ថែមថា៖«គោលដៅធំបំផុតរបស់ខ្ញុំ នៃការបង្កើតសួននេះ គឺភ្ញៀវទេសចរមកលេងកម្សាន្តឲ្យបានច្រើន និងយកគ្រាប់ធ្វើប្រេង។គ្រាប់ដែលយកមកធ្វើប្រេងនោះ មិនបានច្រើនឡើយ ព្រោះមានមនុស្សចូលលេងកម្សាន្ត  ចឹងគ្រាប់របស់វាមិនសូវពេញទេ»។
 
យ៉ាងណាក៏ដោយ ក្រោយពេលដំណើរការបានប្រមាណ២ឆ្នាំ ជំងឺកូវីដ-១៩ ចាប់ផ្តើមមានការរាលដាល ដែលបានធ្វើឲ្យលោកខាតបង់ច្រើន ព្រោះបាត់ទេសចរច្រើន។  ដូច្នេះដើម្បីបន្ថែមប្រភពចំណូល លោក ប៉ត សុផល បង្កើតហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ សាងសង់អាគារ ផ្ទះ កញ្ចុះ និងខ្ទម ដែលធ្វើពីឫស្សី រួមទាំងមានដាំបន្លែសរីរាង្គ និងដំណាំផ្សេងៗផងដែរ៕
 

Tag:
 ចម្ការផ្កាឈូករ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com