កំណាព្យ
ជាតិ
ជំនាញបំណិនក្នុងសតវត្សទី២១!
16, Jan 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
 

បទ ពាក្យ៩
 
អេសអ៊ីអិល (SEL)ជំនាញសិស្សត្រូវសិក្សា
ប្រាជ្ញប្រាប់ថាពិតចាំបាច់ត្រូវចាប់ផ្តើម
សិស្សណាមានស្មើនឹងឈានឆ្ពោះទៅឆ្នើម
អាចដណ្តើមចាប់ទីផ្សារការងារជាប់។
 
S ពាក្យពេញ គឺ Social ស្គាល់គ្រាប់គ្នា
E  ពេញជា Emotional នៅបន្ទាប់
L- learning ទាំងបីពេញពិតជាគាប់
រាល់ទម្លាប់សិក្សាចាស់ផ្លាស់ប្តូរហើយ។
 
សតវត្សថ្មីជំនាញថ្មីគេត្រូវការ
គឺសិក្សាត្រិះរិះពិតគិតតបឆ្លើយ
សហការមិនអាចថាធ្វើកន្តើយ
រៀនចេះហើយកុំភ្លេចឡើយរៀនរួមរស់។
 
ព័ត៌មានវិទ្យាពិតជាពេញត្រូវការ
អ្នកសិក្សាត្រូវគិតឲ្យបានខ្ពស់
បច្ចេកវិទ្យាក៏ត្រូវបាញ់ឆ្ពោះ
ន័យរួមនោះអាចហៅថា SEL ។
 
SEL= Social Emotional Learning
 

© រក្សាសិទ្ធិដោយ thmeythmey.com