ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចុះពិនិត្យមើលទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត
16, Jan 2021 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ឆ្លៀតពេលបំពេញទស្សនកិច្ចក្នុងខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានចុះពិនិត្យមើលសមិទ្ធផលមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ក្នុងទស្សនកិច្ចនោះ លោកស្រីរដ្ឋមន្រ្តីបានទៅទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត ឬហៅថា ប៉ាវីស ដែលប្រមូលផ្តុំដោយតូបលក់ដូរ អាគារវប្បធម៌ សិល្បៈ និងប្រវត្តិសាស្រ្ដ ផ្លូវថ្មើរជើង និងការរៀបចំសួនច្បារ ការដាំដើមឈើលម្អជាដើម។ល។ ដែលមកបច្ចុប្បន្ន គម្រោងនេះជិតសម្រេចបានជាស្ថាពរហើយ។ បន្ទាប់ពីនោះ លោកស្រី ភឿង សកុណា ដែលអមដំណើរដោយមន្រ្តីក្រសួងវប្បធម៌ និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចុះមើលដំណើរការរៀបចំកែលម្អបរិវេណមុខព្រះលានជល់ដំរី ព្រមទាំងពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅទីនោះផង៕

 
សូមអញ្ជើញទស្សនាសកម្មភាពលោកស្រី ភឿង សកុណា ចុះពិនិត្យសមិទ្ធផលការងារក្នុងតំបន់រមណីយដ្ឋានអង្គរនាថ្ងៃទី១៥ ខែមករា ដូចតទៅ




















© រក្សាសិទ្ធិដោយ thmeythmey.com