COVID-19
ជាតិ
សម្ដេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ
17, Jan 2021 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
សម្ដេច ហ៊ុន សែន ប្រកាសនៅថ្ងៃទី១៧ ខែមករា ថា សម្ដេចនឹងទទួលការចាក់វ៉ាក់សាំងមុនគេដើម្បីបង្កើតទំនុកចិត្តលើវ៉ាក់សាំង។



នៅថ្ងៃទី១៥ ខែមករា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសពីការផ្ដល់ជំនួយរបស់ចិនជាវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន១លានដូស។ នៅថ្ងៃទី១៧ ខែមករា សម្ដេចក៏ប្រកាសថា វ៉ាក់សាំងទីមួយ នឹងចាក់លើសម្ដេចផ្ទាល់តែម្ដង។
 
«ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។» សម្ដេច ហ៊ុន សែន សរសេរបែបនេះលើទំព័រហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី១៧ ខែមករា។ 
 
សម្ដេចរៀបរាប់ទៀតថា សម្ដេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារាប់សិបឆ្នាំមកហើយ។ 
 
យ៉ាងណាមិញ មេដឹកនាំកម្ពុជា មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទចាក់វ៉ាក់សាំងឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com