ជាតិ
ពលករ​ខ្មែរ​មកពី​ថៃ​ម្នាក់ ដួល​បែកក្បាល​ស្លាប់ ខណៈ​រៀបចំខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​
18, Jan 2021 , 5:22 pm        
រូបភាព
អាជ្ញាធរខេត្តបន្ទាយមានជ័យចុះចែកអាហារដល់ពលករដែលកំពុងចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ។ រូបពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
អាជ្ញាធរខេត្តបន្ទាយមានជ័យចុះចែកអាហារដល់ពលករដែលកំពុងចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ។ រូបពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
​ភ្នំពេញ​៖ ពលករ​ខ្មែរ​មកពី​ថៃ​ម្នាក់ បាន​ដួល​បែកក្បាល​ស្លាប់ អំឡុងពេល​រៀបចំខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៨ មករា​។​



​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា បុរស​ស្លាប់​នោះ មាន​វ័យ​៣៨ ឆ្នាំ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដោយបាន​ចូលមក​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃទី​១៧ មករា តាម​ច្រក​ចំបក ស្រុក​ម៉ាឡៃ​។ បើតាម​រដ្ឋបាលខេត្ត ពល​ករ្ម​ខ្មែរ​នោះ​ស្លាប់ ដោយសារ​ដួល​បោក​ក្បាល​នឹង​ថ្ម អំឡុងពេល​បត់ជើងតូច​។​
 
«​ក្រោយពេល​ក្រុមការងារ​បាន​សួរនាំ​អំពី​ការវិលត្រឡប់រ​បស់បង​ប្អូន​ពលករ​មកវិញ​រួច ក្រុមការងារ​បានឱ្យ​បងប្អូន​ទៅយក​ឥ​វ៉ាន់ ដើម្បី​ឡើង​រថយន្ត​កងទ័ព​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ចំបក់ ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ទីរួមស្រុក ប៉ុន្តែ​ក្នុងពេលនោះ​បុរស​ខាងលើ​បាន​ដើរទៅ​បត់ជើងតូច ហើយក៏​ជំពប់ជើង​ដួល​បោក​ក្បាល​ទៅលើ​ថ្ម​បណ្ដាលឱ្យ​បែកក្បាល ក្នុងពេលនោះ​ភ្លាមៗ​»​។ នេះ​បើតាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​
 
​រដ្ឋបាលខេត្ត​បន្ថែមថា មូលហេតុ​ដែលនាំឱ្យ​បុរស​ម្នាក់​នោះ ដួល​បែកក្បាល​នេះ ដោយសារ​រូបគេ​ផឹកស្រា​បៀ​អស់​២​ដប ទើប​ធ្វើឱ្យ​អស់កម្លាំង និង​ទប់​ស្មារតី​លែង​បាន​។​ រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា មុនពេល​ស្លាប់​នោះ មន្ត្រី​កងកម្លាំង​បាន​បញ្ជូន​រូបគេ​ទៅ​មន្ទីរ​បង្អែក​ស្រុក​ម៉ាឡៃ​ដែរ នៅ​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត ហើយ​គ្រានោះ​អាកា​រៈព​លក​រវ័យ​៣៨​ឆ្នាំនេះ មាន​សភាព​ធម្មតា​វិញ ក្រោយពី​ទទួលបាន​ការព្យាបាលរ​បួស​ប្រវែង​២​សង់ទីម៉ែត្រ ដោយ​ដេរ​អស់​៥​ថ្នេរ​។ 
 
​ប៉ុន្តែ​ស្រាប់តែ​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​១៨ មករា ពលករ​រូបនេះ មាន​អា​ការៈឈឺ​ក្បាល វិលមុខ និង​ក្អួត​រហូតដល់​សន្លប់​បាត់ស្មារតី ទើប​ក្រុម​គ្រូ​ពេ​ទ្រ សម្រេច​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​កម្រិត​២ នៅ​ម៉ោង​៧ ព្រឹក​។ «​ពេលទៅដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា អ្នកជំងឺ​បាន​ស្លាប់​បាត់ទៅហើយ​មុនពេល​ទៅដល់​មន្ទីរពេទ្យ​»​។ នេះ​ជាការ​រៀបរាប់​របស់រ​ដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ព្យាយាម​ពន្យល់ថា ករណី​បុរស​ពលករ​ខ្មែរ ដែល​ស្លាប់​ខាងលើ គឺ​ពុំ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩ ឡើយ ព្រោះ​រូបគេ​មិនទាន់បាន​ចូលទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទេ ។​
 
​ពលករ​ខ្មែរ​ពី​ថៃ បាន​សម្រុក​មក​កម្ពុជា​វិញ ជាង​៦​ពាន់​ហើយ​។ ក្នុងនោះ​ក្រសួងសុខាភិបាល រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦៩​នាក់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ឡើងដល់​៤៣៩​នាក់ ដោយ​ជាសះស្បើយ​ចំនួន ៣៨៦​នាក់​៕

Tag:
 ពលករ​ខ្មែរ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com