COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩ លើ​ពិភពលោក​ឡើងដល់​ជាង​៩៦​លាន​នាក់​
19, Jan 2021 , 10:44 am        
រូបភាព
​អ្នក​កើត​កូ​វីដ​-១៩ គិត​ត្រឹម​ថ្ងៃទី​១៩ ខែមករា នេះ ឡើងដល់​ជាង​៩៦​លាន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ​មាន​ជាង​២.០៤​លាន​នាក់ និង​សះស្បើយ​ជាង​៦៨.៦២​លាន​នាក់​។ សហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល នៅតែ​បន្ត​ករណី​ឆ្លង និង​ស្លាប់​ជាងគេ​។​

 
​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ឡើងដល់​ជាង​២៤.៦២​លាន​នាក់ បន្ទាប់មក​ឥណ្ឌា​ជាង​១០.៥៨​លាន​នាក់ ប្រេ​ស៊ី​ល​ជាង​៨.៥១​លាន​នាក់ ខណៈ​រុស្ស៊ី និង​ចក្រភព​អង់គ្លេស មាន​ក្នុង​រង្វង់​៣.៥​លាន​នាក់​រៀងៗ​ខ្លួន ខណៈ​បារាំង​ឡើង​ជិត​៣​លាន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជាង​២​លាន​រួមមាន តួ​ក​គី អ៊ីតាលី អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់ រីឯ​ប្រទេស​ដែលមាន​ពី​ជាង​១​លាន​ទៅជិត​២​លាន​ករណី មាន​កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អាហ្វ្រិក​ខាងត្បូង អ៊ីរ៉ង់ អ៊ុយ​ក្រែ​ន និង​ប៉េ​រូ​។​
 
​ហូ​ឡង់ និង​ឥណ្ឌូណេស៊ី សុទ្ធ​តែមាន​ជាង​៩១​ម៉ឺន​នាក់ ខណៈ​សាធារណរដ្ឋ​ឆេ​ក មាន​ជិត​៩០​ម៉ឺន​។ ចំណែក​ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នក​ឆ្លង​ជាង​កន្លះ​លាន​ករណី មានដូចជា​កាណាដា រូ​ម៉ា​នី បែលហ្ស៊ិក ស៊ី​លី អ៊ីរ៉ាក់ អ៊ីស្រាអែល ព័រ​ទុយ​ហ្គា​ល់ បង់​ក្លា​ដែ​ស ស៊ុយអែត ប៉ា​គី​ស្ថាន និង​ហ្វីលីពីន​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​២.០៤​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជាង​៤០​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​២១​ម៉ឺន​នាក់ ឥណ្ឌា​ជាង​១៥​ម៉ឺន​នាក់ និង​ម៉ិ​ក​ស៊ិ​កជាង​១៤​ម៉ឺន​នាក់​។ ២៦​ប្រទេស​មាន​ចន្លោះ​ពី​ជាង​១​ម៉ឺន​ទៅជិត​៩​ម៉ឺន​ករណី​៕

© រក្សាសិទ្ធិដោយ thmeythmey.com