កីឡាអន្តរជាតិ
អន្តរជាតិ
កៅអីអ្នកចាត់ការកំពុងក្ដៅ, Lampard ថា វាសនារបស់លោកមិនស្ថិតក្នុងដៃលោកឡើយ
×
ដោយ៖ជា យូគៀង
នៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League សប្ដាហ៍ទី១៩ ក្រុមតោខៀវ Chelsea បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Leicester City ដោយលទ្ធផល ២¬-០ នារាត្រីថ្ងៃទី២០ ខែមករា។ បរាជ័យនេះ រឹតតែធ្វើឲ្យកៅអីលោក Frank Lampard កាន់តែក្ដៅ ព្រោះក្រុមធ្វើមិនសូវបានល្អ។ តែអ្នកចាត់ការរូបនេះអះអាងថា វាសនារបស់លោកនៅ Chelsea មិនមែនលោកគ្រប់គ្រងឡើយ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester រកបានដោយកីឡាករ Wilfred Ndidi រកបាន១គ្រាប់នៅនាទី៦ និង Jame Maddison ១គ្រាប់នៅនាទី ៤១ ក្នុងតង់ទី១។
ក្រោយលទ្ធផលចាញ់ក្រុមកញ្ជ្រោង តំណែងជាអ្នកចាត់ការទូទៅរបស់ Lampard កំពុងក្តៅគគុកដែលអាចប្រឈមមុខនឹងការបណ្ដេញចេញពីតំណែង។ ទោះជាយ៉ាងណា Lampard និយាយនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតថា អនាគតរបស់លោកមិនស្ថិតក្រោមការគ្រប់គ្រងដូចជាលោកទទួលបន្ទុកជាអ្នកចាត់ការរបស់ Chelsea ឡើយ។
«មានសំណួរជាច្រើនបានសួរមកខ្ញុំក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខ្ញុំយល់ពីវាហើយក៏ជាអ្វីដែរក្លឹបកំពុងគិតថាត្រូវរឺក៏ខុស»។ នេះជាការបញ្ជាក់របស់ Lampard ដែលបន្តថា លោកក្លាយជាអ្នកចាត់ការស្របពេលក្លឹបជួបការលំបាកព្រោះក្លឹបមិនទាន់ត្រៀមខ្លួនរួចរាល់សំរាប់ការប្រកួត។ លោកបន្ថែមថា ក្លឹបមានកីឡាករក្មេងច្រើន និងកីឡាករថ្មីដែរត្រូវពង្រឹងសមត្ថភាពបន្ថែម និងព្យយាមបង្កើតទម្រង់ស្របតាមបែបបទរបស់ក្រុម។
អតីតកីឡាករអង់គ្លេសរូបនេះ ក៏ឆ្លៀតបន្ទោសកូនក្រុមរបស់ខ្លួនចំពោះបរាជ័យរបស់ Chelsea ។ Lampard ប្រាប់កីឡាកររបស់លោកថា មានតែពួកគេដែលអាចទទួលខុសត្រូវសំរាប់ទម្រង់លេងរបស់ពួកគេម្នាក់ៗ។
ក្រោយចប់ការប្រកួត ក្រុមរបស់លោក Brendan Rodgers បានឡើងឈរកំពូលតារាង EPL បណ្តោះអាសន្នដែលមាន៣៨ពិន្ទុឈរលើក្រុម Manchester United ដែលមាន ៣៧ពិន្ទុ ចំណែកតោខៀវ Chelsea ឈរនៅចំណាត់ទី ៨ មាន២៩ពិន្ទុប៉ុណ្ណោះ៕
Tag:
Frank Lampard
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com