អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ទទួលបាន​ពានរង្វាន់ “​និយោជក​ឆ្នើម​” ឆ្នាំ​២០២១
20, Jan 2021 , 5:00 pm        
រូបភាព
​ភ្នំពេញ​៖ ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជា “​និយោជក​ឆ្នើម​-CAMBODIA BEST EMPLOYER BRAND AWARD ” ប្រចាំឆ្នាំ ២០២១ នៅ​កម្ពុជា ដែល​បានរៀបចំ​ដោយ WORLD HRD CONGRESS ។

​ការទទួលបាន​ពានរង្វាន់​នេះ ស្តែង​ឲ្យ​ឃើញ​ពី​ការទទួលស្គាល់​ក្នុង​កម្រិត​អន្តរជាតិ ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង​ទទួលបាន​ការកោតសរសើ​រ​ពី​គណៈកម្មាធិការ​ជ្រើសរើស ជា​គ្រឹះស្ថាន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង ការបង្កើត​ឲ្យ​មាន​បរិយាកាស​ការងារ​ល្អ មានការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​បុគ្គលិក ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​អាជីព​ការងារ ល្អប្រសើរ ព្រមទាំង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​និយោជិត​របស់ខ្លួន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា អេ អឹម ខេ គឺជា​បេក្ខភាព​ជោគជ័យ​មួយ​ក្នុងចំណោម ស្ថាប័ន​ចំនួន​១៨​ដែល​ត្រូវបានធ្វើ​ការថ្លឹងថ្លែង​ពិចារណា​ពី​គណៈកម្មាធិការ និង​ទទួលបាន​ជោគជ័យ​ក្នុងចំណោម​បេក្ខភាព​៦​ស្ថាប័ន​។​


លោកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ

​លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស អេ អឹម ខេ បាន​ឲ្យ​ដឹងថា « នេះ គឺជា​លើក​ទី​១ ដែល គ្រឹះស្ថាន អេ អឹម ខេ បាន​ចូលរួម​ប្រ​គួ​ត​ប្រជែង​យក​ពានរង្វាន់ “​និយោជក​ឆ្នើម​” នេះ ហើយ​វា​ក៏​ជា​មោទនភាព​យ៉ាង​ធំធេង របស់​យើង​ផងដែរ ដែល​ទទួលបាន​ពានរង្វាន់​កម្រិត​អន្តរជាតិ​។ លោកស្រី ពាំង ពិសាខ បាន​បន្ថែមទៀតថា « ដោយសារតែ​វប្បធម៌ នឹង​គុណ​តម្លៃ​ដ៏​ល្អ​ដែល​មាននៅ អេ អឹម ខេ ទើប​ធ្វើ​ឲ្យ​យើង​ទទួលបាន​លទ្ធផល​មួយ​នេះ »​។ 


 
​តម្លាភាព ការបើក​ទូលាយ ការអភិវឌ្ឍន៍ និង​ការច្នៃប្រឌិត គឺជា​វប្បធម៌ ដែល​នាំ​ឲ្យ​មាន បរិយាកាស​ការងារ​ល្អ អាច​ផ្តល់ឱកាស​ឲ្យ​បុគ្គលិក​បាន​អភិវឌ្ឍន៍​អាជីព​ការងារ​ជាមួយ អេ អឹម ខេ ដើម្បី​បន្ត​ការរីកចម្រើន​ជាមួយ​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​ស្តង់ដារ​មួយ​នេះ​។ អេ អឹម ខេ បានធ្វើការ​វិនិយោគ​ជា​ច្រើន​ទៅលើ ការអភិវឌ្ឍន៍​សមត្ថ​ភាព​បុគ្គលិក ឲ្យ​តម្លៃ​ទៅលើ​គំនិត​បង្កើត​ថ្មី និង​ថែមទាំង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​។ 
 


​អេ អឹម ខេ ចំណាយ​ថវិការ​ជាច្រើន​សម្រាប់​វិនិយោគ​លើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​សមត្ថ​ភា​ពបុ​គ្គ​លិ​ក ក៏ដូចជា​ការផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ដែលមាន​គំនិត​ច្នៃប្រឌិត ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ ព្រមទាំង​បាន​ផ្តល់ឱកាស​ក្នុងការ​ផ្លាស់ប្តូរ​ឬ​តម្លើង​តួនាទី​ប្រមាណ​ជា​៤០០​ទៅ​៥០០​នាក់​ក្នុង​មួយឆ្នាំៗ​។ បន្ថែម​ពីនេះ​ទៅទៀត អេ អឹម ខេ ក៏បាន ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខភាព និង​សុខមាលភាព​របស់​បុគ្គ​លិ​ក​ដែលជា​រៀងរាល់ឆ្នាំ អេ អឹម ខេ ចំណាយ​ប្រមាណ​ជិត​១​លាន​ដុល្លារ​លើ​ការធានារ៉ាប់រង និង​ទូទាត់​ថ្លៃ​ព្យាបាល​ជម្ងឺ ចំពោះ​បុគ្គលិក និង​អ្នក​ក្នុងបន្ទុក​របស់​បុគ្គលិក​ផងដែរ​។ លើសពីនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ រួមបញ្ចូល​ទាំង ប្រាក់ឧបត្ថម្ភ​សម្រាប់​ពិធីបុណ្យ​ធំៗ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ភក្តីភាព រហូតដល់​ជិត​២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ អេ អឹម ខេ អាច​ក្លាយជា “​និយោជក​ឆ្នើម​” ប្រចាំឆ្នាំ​២០២១​។​
 
​តាមរយៈ សកម្មភាព​ខាងលើ​នេះហើយ​ដែល​ធ្វើអោយ អេ អឹម ខេ ទទួលបាន​នូវ​ភាពជឿជាក់​ពី​សំណាក់ អ្នកស្វែងរក​ការងារ ដែលជា​លទ្ធផល ក្នុង​មួយឆ្នាំៗ អេ អឹម ខេ ទទួលបាន​ពាក្យសុំ​បម្រើ​ការងារ​ពី​បេក្ខជន​ប្រមាណ​ជា​ជិត ៣០០០​នាក់​បានដាក់​ពាក្យ​ក្នុង​មុខដំណែង​ផ្សេងៗ​ដែល អេ អឹម ខេ ជ្រើសរើស ហើយ​ដែលជា​មធ្យម​ក្នុង​មួយឆ្នាំ អេ អឹម ខេ មាន​តម្រូវការ​បុគ្គលិក​ប្រមាណ​ជា​៥០០​នាក់ សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។ អេ អឹម ខេ តែងតែ​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​បេក្ខជន ដែល​បំណង​ចង់​អភិវឌ្ឍន៍​អាជីព​ការងារ​របស់ខ្លួន នៅក្នុង​វិស័យ​ធនាគារ និង​ហរិញ្ញវត្ថុ ជាពិសេស គឺ​ប្អូនៗ​សិស្ស​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា អាចដាក់​ពាក្យ​បម្រើ​ការងារ នៅ អេ អឺ​ម ខេ ដើម្បី​អាច​ចូលរួម​បញ្ចេញ​សមត្ថភាព ប្រើប្រាស់​សក្តានុពល និង​ទេ​ព្យ​កោសល្យ​ខ្លួន ដើម្បី​ភាពជោគជ័យ និង​រីក​ម្រើ​ន​ទាំងអស់គ្នា​។ 


 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ គេ​លើ​វិសាលភាព ប្រតិបត្តិការ និង​ចំនួន​អតិថិជន មាន​បុគ្គលិក​ជាង​៣.០០០​កំពុង​បម្រើ​អតិថិជន​សរុប​ចំនួន​ជាង ៩៦ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៧៤ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៩១​លាន ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៥០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  







© រក្សាសិទ្ធិដោយ thmeythmey.com