អត្ថបទពាណិជ្ជកម្ម
ជាតិ​ឆ្ងាញ់​ខ្លាំង​!! មី​ភ្លៅ​ទា​ផាក់​ឡូ​វ ល្បី​ឆ្ងាញ់​អស់ទាស់ សម្រាប់​ខែ​ថ្មី ដើមឆ្នាំ​២០២១ នេះ​ពី ផាក​កាហ្វេ​
20, Jan 2021 , 5:18 pm        
រូបភាព
​នៅ​ផាក​កាហ្វេ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​អាហារ​ដែល​គ្មាន​ប៊ីចេង និង​គុយទាវ​កាហ្វេ​ទេ តែ​ផាក​កាហ្វេ​តែងតែមាន​មុខម្ហូប​អាហា​រ​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់​ថ្មីៗ​ជានិច្ច​។ ដើម្បី​កុំអោយ​អតិថិជន​ដែល​គាំទ្រ​ផាក​កាហ្វេ​មាន​អារម្មណ៍​មិនចេះ​ជិនណាយ​ជាមួយ​រសជាតិ​នៃ​មុខ​របស់​ផាក​កាហ្វេ​នោះ ពី​ភោជនីយដ្ឋាន​ផាក​កាហ្វេ មាន​ចេញលក់​មុខម្ហូប​ថ្មី រសជាតិ​ថ្មី ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ ដែល​លោកអ្នក​មិនអាច​បំភ្លេចបាន​នោះ​គឺ មី​ភ្លៅ​ទា​ផាក់​ឡូ​វ ។


 
​ដោយ​ប្រើ​នូវ​ភ្លៅ​ទា​ទាំងមូល​តែម្តង គួបផ្សំ​ជាមួយនឹង​គ្រឿងផ្សំ​រសជាតិ​ល្អៗ សំរិតសំរាំង ចេញ​រូបមន្ត​ពិសេស​ហើយ និង​ធ្វើ​ផ្ទាល់​ពី​ក្រុម​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ ធានាថា​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង ដែល​មិនអាច​រកបាន​ក្រៅពី​ផាក​កាហ្វេ​។ អ្វីដែល​ពិសេស​សម្រាប់​អាហារ​ថ្មី​នេះ​គឺ ទឹក​ស៊ុប​របស់ មី​ភ្លៅ​ទា​ផាក់​ឡូ​វ  គឺ​រសជាតិ​បែប​ទា​ផាក់​ឡូ​វ​តែម្តង ដោយ​ទឹក​ស៊ុប​បានកំណត់​ភ្លើង​ក្នុងការ​រំងាស់​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ពិសេស​មិន​ប្រើ​ប៊ីចេង ជាមួយ​សរសៃ​មី​ពង​ដ៏​ទន់ល្មើយ ដែល​ផលិត​ពី​អង្ករ​ធម្មជាតិ និង​ស៊ុតមាន់​ជាមួយ​ការផលិត​ប្រកបដោយ​អនាម័យ គ្មាន​ប្រើ​សារធាតុ​ពណ៌ ឬ​ក្លិន​។ លោកអ្នក​អា​ចរក​ទទួលទាន​បាន​គ្រប់ពេល នៅ​គ្រប់​សាខា​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំងអស់​ដោយ​លើកលែងតែ ផាក​កាហ្វេ ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​តែប៉ុណ្ណោះ​។​


 
​គួរបញ្ជាក់​ផង​ដែលថា​សម្រាប់​មុខ​អាហារ​ថ្មី គឺ មី​ភ្លៅ​ទា​ផាក់​ឡូ​វ  គឺ​លោកអ្នក​អាច​ជ្រើសរើស​នូវ សរសៃ​គុយទាវ​/​មី​ពងមាន់ ឬ​មី​កញ្ចប់​បាន​តាម​ចំណង់​ចំណូលចិត្ត​។​
​កាន់តែ​ពិសេស​ហើយ​កាន់តែ​ចំណេញ​ជាពិសេស​រាល់ពេល​កា​រក​ម្ម៉​ង មី​ភ្លៅ​ទា​ផាក់​ឡូ​វ លោកអ្នក​គ្រាន់តែ​ចំណាយ​ត្រឹមតែ $2.75 ទៀត និង​ទទួលបាន​គាវ​សាច់ជ្រូក​ចៀន​បែប​ជប៉ុន ១​ចាន  និង​កាហ្វេ​ភ្នំពេញ ១​កែវ ទៀតផង​។​


 
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​ទូរស័ព្ទ​លេខ ០២៣ ៩៩០ ៩៩០ ហើយ​លោកអ្នក​ក៏​អាច​ស្វែង​រកមុខ​អាហារ​ថ្មី​តាមរយៈ Nham24, Foodpada, E-gets, Muvve delivery service ដែល​បាន​សហ​ការណ៍​ជាមួយ ផាក​កាហ្វេ ផងដែរ​៕ 
 
​ព៌​ត​មាន​បន្ថែម​សូម​ចូលទៅ​កាន់​Facebook​របស់​ផាក​កាហ្វេ​៖ https://www.facebook.com/ParkCafe1
 
​(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com