អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata រៀបចំ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​កុមារ​នៅ​កម្ពុជា​
21, Jan 2021 , 11:34 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​នឹង​រៀបចំ​ការប្រគុំ​តន្ដ្រី​តាម​អន​ឡាញ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន​។
 
​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​នឹងមាន​ការចូលរួម​សម្ដែង ពី​សិល្បករ​កម្ពុជា​កំពូលៗ ខណៈពេល​មានការ​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ តាមរយៈ​ការលក់​សំភារៈ​ទំនិញ និង​ការបរិច្ចាគ ដោយមាន​ការចូលរួម​បរិច្ចាគ​ថវិកា​បន្ថែម​ពី​ក្រុមហ៊ុន Smart ឲ្យ​គ្រប់ ១០ ម៉ឺន​ដុល្លា​ផងដែរ​។ 
 
​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ធ្វើការ​ជិតស្និត​ជាមួយ​សហគមន៍​ទូទាំងប្រទេស​កម្ពុជា យើង​មាន​អារម្មណ៍​ត្រេកអរ​ដែល​បានរៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ម្តងទៀត​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។ យុទ្ធនាការ​រៃអង្គាស​ថវិកា​ពី​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​កាលពី​ឆ្នាំមុន​ទទួលបាន​ជោគជ័យ​ដ៏​ល្អ​មែនទែន ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​»​។​


 
​អតិថិជន​ក្រុមហ៊ុន Smart អាច​បរិច្ចាក​ថវិកា​ដ​ល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ចុច *២០២១* និង​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​បរិច្ចាក​ចន្លោះ​ពី ១ ដុល្លារ​ទៅ ១០ ដុល្លារ​ដោយ​ចុច​សញ្ញា​ទ្រុង​ជ្រូក​នៅពេល​បញ្ចប់​។ ឧទាហរណ៍​៖ ប្រសិនបើ​អតិថិជន​ចង់​បរិច្ចាក ១ ដុល្លារ អតិថិជន​គួរ​ចុច *២០២១*១ # ហើយ​ចុច​ប​ញ្ចូ​ន​។ ទំនិញ​សម្រាប់​លក់​អំឡុងពេល​ប្រគុំ​តន្ត្រី​រួមមាន អាវយឺត និង​កាបូបស្ពាយ ក៏​នឹងមាន​លក់​នៅតាម Smart Shop ចំនួន ៦ កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថី​ព្រះ​នេ​រុ​ហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉​ល និង អ៊ី​អន​ម៉​ល​សែន​សុខ និង Smart Shop ធី​ខេ (​ទួលគោក​)​។ យុទ្ធនា​ការបរិច្ចាក​នេះ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ច័ន្ទ ហើយនឹង​ទទួលយក​វិភាគទាន​រហូតដល់​ចុងខែ​កុម្ភៈ​។ 


 
​លោក​វេជ្ជបណ្ឌិត ចាន់ ណា​រិ​ទ្ធិ នាយក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​មានប្រសាសន៍ថា​៖ «​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅតែ​បន្ត ការបរិច្ចាក​ពី​វិស័យ​ឯកជន​ដល់​ស្ថាប័ន​សុខាភិបាល​សាធារណៈ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ជាងគេ​នៅ​កម្ពុជា​។ យុទ្ធនាការ​ដូចជា​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​របស់​ក្រុមហ៊ុន Smart បង្ហាញ​ឲ្យ​ឃើញ​អំពី​ការយល់ដឹង​ដ៏​ធំធេង​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ហើយ​ក្នុងន័យនេះ​ផងដែរ ក្រុមហ៊ុន Smart ដើរតួ​ជា​ក្រុមហ៊ុន​គំរូ និង​ជា​គំរូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​ផង​»​។​
 
​លោក ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ មានប្រសាសន៍ថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart Axiata ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិធី​ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ចូល​រូ​ម​ជួយ​គ្នា​ទៅវិញទៅមក តាមរយៈ​យុទ្ធនាការ​របស់​ក្រុមហ៊ុន និង​ជាពិសេស​ការប្រគុំ​តន្ត្រី​តាម​អន​ឡាញ ដែល​នឹង​បង្កើន​ការគាំទ្រ​ខាង​ថវិកា​បន្ថែមទៀត​ដល់​កុមារ​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​។ យើង​សូម​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ផ្ដល់​វិភាគទាន​ដល់​មន្ទី​ពេទ្យ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​គ្រា​លំបាក​នេះ​»​។​


 
​ដោយ​នឹងមាន​ការចូលរួម​ពី​តារា​ល្បីៗ  ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​នឹង​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ​។ ការប្រគុំ​តន្ត្រី​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» ដោយ​រៀបចំឡើង​ក្នុង​គោលបំណង លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​ទន្ទឹមនឹងនេះ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart Axiata ដែល​ទើប​ចាប់ផ្តើម​នាពេល​ថ្មីៗ​នេះ​កំពុង​ស្វែងរក​ពលរដ្ឋ​គំរូ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ជួយ​ច្រើនជាងគេ​ដល់​ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬ​ខេត្ត​របស់​ពួកគេ នឹងមាន​លទ្ធភាព​ឈ្នះ​ប្រាក់​ចំនួន ១ ម៉ឺន ដុល្លារ​។ 
 



​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​វិធី​តែងតាំង​នរណាម្នាក់​សម្រាប់​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ អាច​ស្វែង​រកបាន​នៅ​ទំព័រ​ហ្វេ​បុក Smart for Cambodia (https://www.facebook.com/smartforcambodia) ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com