ពីនេះ ពីនោះ
សុខភាព
ឈឺក្បាល និង​អរ​ម៉ូ​ន ៖ មាន​អ្វី​ទាក់ទង​គ្នា​?
21, Jan 2021 , 8:59 pm        
រូបភាព
​ភាពជា​ស្ត្រី​មានគុណ​ប្រយោជន៍​នៃ​សុខភាព​យ៉ាងពិត​ប្រាកដ​មួយចំនួន​, ប៉ុន្តែ​មិនមែន​ទាក់ទង​នឹង​ការឈឺ​ក្បាល ជាពិសេស​ដូចជា​ការឈឺ​ក្បាល​ប្រកាំង​នោះទេ​។ ជា​សំណាងល្អ​, វា​មាន​ជំនួយ​។​



​កត្តា​ជាច្រើន​ផ្តល់អោយ​មានការ​ឈឺក្បាល​សម្រាប់​អ្នក​ទាំងពីរ​ទាំង​បុរស និង​នារី​, ដែល​រួមមាន​ប្រវត្តិ​គ្រួសារ និង​អាយុ​។ ទោះជា​យ៉ាងណាក៏ដោយ​, ជារឿយៗ​ស្ត្រី​បាន​សម្គាល់​ពី​ទំនាក់ទំនង​រវាង​ការឈឺ​ក្បាល និង​ការផ្លាស់ប្តូរ​អរ​ម៉ូ​ន​។​
 
​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន និង​ប្រូ​សេ​ស្តេ​រ៉ូ​ន ដែលមាន​មុខងារ​សំខាន់​ក្នុងការ​រក្សា​នូវ​វដ្ត​រដូវ​របស់​ស្ត្រី និង​ការ​មាន​ទម្ងន់ អាច​ប៉ះពាល់​ទៅលើ​សារធាតុ​គីមី​ដែល​ទាក់ទង​នឹង​ការឈឺ​ក្បាល​នៅក្នុង​ខួរក្បាល​។ កម្រិត​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​កើនឡើង​អាចអោយ​មាន​ភាពប្រសើរ​ឡើងដល់​ការឈឺ​ក្បាល នៅពេលដែល​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​នេះ​ថយចុះ​វិញ​អាចធ្វើអោយ​ការឈឺ​ក្បាល​កាន់តែ​អាក្រក់​ទៅៗ​។​
​តែ​កម្រិត​អរ​ម៉ូ​ន​ចុះឡើង​អាច​ជះឥទ្ធិពល​ទៅនឹង​គម្រូ​នៃ​ការឈឺ​ក្បាល​, អ្នក​មិន​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​អរ​ម៉ូ​ន​របស់​អ្នក​យ៉ាង​ពេល​លេញ​នោះទេ​។ គ្រូពេទ្យ​អាចជួយ​ព្យាបាល​អ្នក ឬ​ការពារ​អ្នក​ពី​ការឈឺ​ក្បាល​។​
​អំឡុងពេល​ធ្លាក់​ឈាមរដូវ​
 
​តំនក់​នៃ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​មុនពេល​មាន​ឈាមរដូវ​អាច​ផ្តល់អោយ​មានការ​ឈឺក្បាល​។ ការឈឺ​ក្បាល​គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​បណ្តុំ​រោគសញ្ញា​មុនពេល​មក​ឈាមរដូវ និង​ស្ត្រី​ជាច្រើន​ដែលមាន​ការឈឺ​ក្បាល​ប្រកាំង​មានការ​ឈឺក្បាល​មុន ឬ​អំឡុងពេល​ធ្លាក់​ឈាមរដូវ​នេះ​។ អ្នក​អាច​ព្យាបាល​ការឈឺ​ក្បាល​ប្រកាំង​ដែល​ទាក់ទង​នឹង​ការធ្លាក់​ឈាមរដូវ​ដោយៈ​
 
- ដាក់​ទឹកកកៈ ដាក់​ថង់​ទឹកកក ឬ​កញ្ចប់​ទឹកកក​ដាក់​លើ​កន្លែង​ដែល​ឈឺ​លើ​ក្បាល ឬ​ករ​បស់​អ្នក​។ រុំ​កញ្ចប់​ទឹកកក​ដោយ​កន្សែង​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​។​
- ម៉ាស្សា​សាច់ដុំៈ ម៉ាស្សា​សាច់ដុំ​ដែល​តឹង​នៅ​នឹង​ក្បាល​, ក និង​ស្មា​។​
- លេបថ្នាំ​បន្ថយ​ការឈឺចាប់​ដែល​លក់​តាម​ទីផ្សា​រៈ ដូចជា អា​សេ​តា​មី​ណូ​ហ្វេ​ន (​ទី​ឡេ​ណុល​, ផ្សេងទៀត​) ឬ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដែល​មិនមែនជា​ស្តេ​រ៉ូ​អ៊ី​ត​ដូចជា​ថ្នាំ​អាស្ពីរីន​, ណា​ប្រូ​ហ្សែ​ន​(Aleve, ផ្សេងទៀត​) និង​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន​(Advil, Motrin, ដទៃទៀត​)​។​
- លេបថ្នាំ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​អាចជួយ​អ្នក​បាន​ប្រសិនបើ​ថ្នាំ​ដែល​តាម​ទីផ្សារ ឬ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​មិនមាន​ប្រសិទ្ធភាព​នោះ​។​
 
​ប្រសិនបើ​អ្នកមាន​ការឈឺ​ក្បាល​លើសពី​៣​ដង​ក្នុង​មួយខែ​, គ្រូពេទ្យ​អាច​ណែ​នាំអោយ​ការព្យាបាល​ការពារ​ជាមួយនឹង​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា ឬ​ថ្នាំ​ដែល​លក់​តាម​ទីផ្សារ​ដើម្បី​បន្ថយ​ការឈឺចាប់​។ ប្រសិនបើ​វដ្ត​រដូវ​របស់​អ្នក​ទៀត​ទាត់​, ជារឿយៗ​វា​មាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត​ដើម្បី​លេបថ្នាំ​ការពារ​ឈឺក្បាល​២ ឬ​៣​ថ្ងៃ​មុននឹង​ការធ្លាក់​ឈាមរដូវ និង​បន្ត​លេប​ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ​ដំបូង​នៃ​ការធ្លាក់​ឈាមរដូវ​។ ប្រសិនបើ​អ្នកមាន​ការឈឺ​ក្បាល​ប្រកាំង​ទាំងស្រុង​នៃ​វដ្ត​រដូវ​របស់​អ្នក ឬ​ការធ្លាក់​ឈា​រដូវ​របស់​អ្នក​មិន​ទៀងទាត់​, វា​អាច​ប្រសើរឡើង​ក្នុងការ​លេបថ្នាំ​ការពារ​ជា​រៀងរាល់​ថ្ងៃនោះ​។​
 
​ប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​
​ស្ត្រី​មួយចំនួន​ធ្លាប់​មានការ​ឈឺក្បាល​ក្នុង​រយៈពេល​ដំបូង​បន្ទាប់ពី​ចាប់ផ្តើម​លេបថ្នាំ​គ្រាប់​ពន្យារកំណើត ឬ​ថ្នាំ​គ្រាប់​ដទៃទៀត​ដើម្បី​រក្សា​ស្ថេរភាព​នៃ​អរ​ម៉ូ​ន​។ សម្រាប់​រឿង​ផ្សេង​, ថ្នាំ​គ្រាប់​ពន្យារកំណើត​ផ្លាស់ប្តូរ​នូវ​គម្រូ​នៃ​ការ​មានការ​ឈឺក្បាល ជួនកាល​ធ្វើអោយ​ប្រសើរឡើង ជួនកាល​ធ្វើអោយ​កាន់តែ​យ៉ាប់​ទៅៗ​ក៏មាន​។​
 
​ប្រសិនបើ​មធ្យោបាយ​នៃ​ការពន្យារ​កំណើត​របស់​អ្នក​ហាក់ដូចជា​ធ្វើអោយប៉ះពាល់​ដល់​ការឈឺ​ក្បាល ឬ​ធ្វើអោយ​យ៉ាប់​ទៅៗ​, សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​។​
 
​អំឡុងពេល​មាន​ផ្ទៃពោះ​
​កម្រិត​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​កើនឡើង​យ៉ាង​លឿន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដំបូង និង​សល់​នូវ​កម្រិត​ខ្ពស់​នេះ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ជារឿយៗ​ការឈឺ​ក្បាល​ប្រកាំង​មាន​ភាពប្រសើរឡើង ឬ​បាត់​ទៅវិញ​អំឡុងពេល​មាន​ផ្ទៃពោះ​, ប៉ុន្តែ​ការឈឺ​ក្បាល​តឹង​ហាក់ដូច​ជាមាន​ភាពប្រសើ​រ​ឡើង​តិច​។ បន្ទាប់ពី​សម្រាល​, ការថយចុះ​ភ្លាមៗ​នៃ​កម្រិត​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន ដែល​ស្របពេល​មាន​ស្ត្រេ​ស​, ទម្លាប់​នៃ​ការ​ញ៉ាំ​មិន​ទៀងទាត់ និង​កង្វះ​នៃ​ការ​គេង អាចធ្វើ​អោយមាន​ការឈឺ​ក្បាល​សារជាថ្មី​វិញ​។​
 
​ប្រសិនបើ​អ្នកមាន​ការឈឺ​ក្បាល​អំឡុងពេល​មាន​ផ្ទៃពោះ​, សូម​សួរ​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ការព្យាបាល​ដែល​ល្អ​។ ថ្នាំ​បន្ថយ​ការឈឺ​ក្បាល​ភាគច្រើន​អាចមាន​ការប៉ះពាល់ ឬ​មាន​ឥទ្ធិពល​ដែល​មិនត្រូវ​បាន​គេ​ដឹង​ទៅលើ​ការវិវត្ត​របស់​ទារក​នោះទេ​, ជាពិសេស​ប្រសិនបើ​អ្នក​លេប​វា​អំឡុង​ពេលដែល​កំពុង​ចាប់កំណើត​នោះ​។ ទោះជា​អ្នកនឹង​មានការ​ហាមប្រាម​អំពី​ថ្នាំ​ឈឺក្បាល​អំឡុងពេល​បំបៅកូន​ដោយ​ទឹកដោះ​យ៉ាងណាក្តី​, អ្នក​នឹងមាន​ជម្រើស​បន្ថែមទៀត​ជាង​អ្នក​ធ្លាប់​បានធ្វើ​អំឡុងពេល​មាន​ផ្ទៃពោះ​។​
 
​អំឡុងពេល​ជុំវិញ​ការ​អស់​រដូវ និង​អស់​រដូវ​
​សម្រាប់​ស្ត្រី​ជាច្រើន​, ការឈឺ​ក្បាល​ប្រកាំង​អាច​ក្លាយជា​រឿង​ញឹកញាប់ និង​ធ្ងន់ធ្ងរ​អំឡុងពេល​ជុំវិញ​ការ​អស់​រដូវ ដែលជា​ឆ្នាំ​ដែលនាំអោយ​ស្ត្រី​ជិត​អស់​រដូវ ដោយសារតែ​កម្រិត​នៃ​អរ​ម៉ូ​ន​ឡើង និង​ចុះ​មិន​ស្មើគ្នា​។ ការឡើង​ចុះ​នេះ​អាច​នាំអោយ​មានការ​ឈឺក្បាល​ប្រកាំង​។​
 
​សម្រាប់​ស្ត្រី​ភាគច្រើន​, ការឈឺ​ក្បាល​ប្រកាំង​ប្រសើរ​ឡើងវិញ​នៅពេលដែល​ការធ្លាក់​ឈា​រដូវ​របស់​ពួកគេ​បាន​ចប់ ប៉ុន្តែ​ជារឿយៗ​ការឈឺ​ក្បាល​ដែល​តឹង​កាន់តែ​អាក្រក់​ទៅៗ​។ ការព្យាបាល​ដោយ​អរ​ម៉ូ​ន​អាច​ប៉ះពាល់​ទៅលើ​ការឈឺ​ក្បាល​ផងដែរ​។ ការព្យាបាល​ដោយ​អរ​ម៉ូ​ន​ក្នុងអំឡុងពេល​អស់​រដូវ​ធ្វើអោយ​ការឈឺ​ក្បាល​កាន់តែ​អាក្រក់​ទៅៗ​ចំពោះ​ស្ត្រី​មួយចំនួន និង​ធ្វើអោយ​ការឈឺ​ក្បាល​កាន់តែ​ប្រសើរ​ទៅវិញ​ចំពោះ​មនុស្ស​មួយចំនួនទៀត​។​
 
​ប្រសិនបើ​ការឈឺ​ក្បាល​នៅតែមាន​បន្ត​ជាប់​បន្ទាប់ពី​អស់​រដូវ​, អ្នក​អាច​បន្ត​ប្រើប្រាស់​ថ្នាំ​ដដែល និង​កំនត់​នូវ​របៀប​នូវ​ការរស់នៅ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ជ្រើសរើស​ប្រើប្រាស់​អ៊ឹ​ស្ត្រូ​សែន​ដើម្បី​ដោះស្រាយ​រោគសញ្ញា​នៃ​ការ​អស់​រដូវ​នេះ​, គ្រូពេទ្យ​អាច​ណែនាំ​អោយប្រើ​នូវ​បន្ទះ​ដែល​បិទ​លើ​ស្បែក​ដែលមាន​នូវ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​។ បន្ទះ​ស្តើង​នោះ​ផ្តល់អោយ​ថយចុះ និង​ជំនួស​អោយមាន​ការផ្គត់ផ្គង់​នៃ​អ៊ឹ​ស្ត្រូ​សែន​ដែល​ហាក់ដូចជា​បន្ថយ​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ការឈឺ​ក្បាល​។​
 
​ស្ត្រី​គ្រប់រូប​គឺ​ខុសៗ​គ្នា​
​ស្ត្រី​មួយចំនួន​គឺ​ងាយ​នឹង​ទទួល​ឥទ្ធិពល​នៃ​អរ​ម៉ូ​ន​។ ប្រសិនបើ​ការឈឺ​ក្បាល​កំពុងតែ​រំខាន​សកម្មភាព​ប្រចាំថ្ងៃ​, ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​, សូម​សួរ​គ្រូពេទ្យ​អំពី​ជំនួយ​។ ការព្យាបាល​គឺអាច​មាន​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com